(គេហទំព័រពន្លឺខ្មែរអមតៈ)លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាបបន្តចុៈល្បាតពិនិត្យគោលដៅបិតខ្ទប់និងអនុវត្តចូលរួមទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩ ដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅក្នុងសហគមន៍

ចេញផ្សាយថ្ងៃអង្គារ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តសៀមរាប = ចាប់តាំងពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង២១ យប់ ថ្ងៃទី១៣ ខែ កញ្ញាឆ្នាំ២០២១នេះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលក្រុងសៀមរាប បានបន្តដឹកនាំក្រុមការងារចម្រុះចំនួន០៣ក្រុម ចុះពិនិត្យមើល គោលដៅបិទខ្ទប់ និង ល្បាតពិនិត្យមើលការអនុវត្តន៍ សេចក្តីសម្រេចលេខ ១៥៤/២១ សសរ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការកំណត់ “តំបន់លឿងទុំ” នៅក្នុង ភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះ ក្រុមការងារចម្រុះទាំងបីក្រុម ក៏បានធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន បានចំនួនប្រមាណ៥០ទីតាំង នៅក្នុងក្រុងសៀមរាប ឲ្យលក់ដូរតាមរបៀបគន្លងថ្មី គឺវេចខ្ចប់ ដោយមិនអនុញ្ញាតិ អោយភ្ញៀវ ឬអតិថិ ជន អង្គុយជួបជុំ នៅនឹងកន្លែងឡើយ និងអនុវត្តន៍ អោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ ៣កុំ ៣កាពារ ដើម្បីរួមគ្នាកាត់ផ្តាច់កុំអោយមានករណីឆ្លងកូវីដ-១៩ បន្ត នៅក្នុងសហគមន៍យើង ។

បន្ទាប់ពីធ្វើកិច្ចសន្យាណែនាំរួចហើយ ក្នុងករណីម្ចាស់អាជីវកម្មដ្ឋានណាមួយ នៅតែបន្តល្មើស ម្ចាស់អាជីវកម្មដ្ឋាននោះ នឹងប្រឈមមុខ ចំពោះការផាកពិន័យ ឬការអនុវត្តវិធានការរដ្ឋបាល ជាធរមាន៕