
(គេហទំព័រពន្លឺខ្មែរអមតៈ)សង្កាត់រដ្ឋបាលព្រៃឈើស្រែណូយសហការណ៍ជាមួយគណៈកម្មការឯកភាពស្រុកវ៉ារិនចុៈល្បាត់ប្រទៈឃើញជនល្មើសមួយក្រុមកំពុងប្រព្រឹតបទល្មើសជាច្រើនករណីបានរត់បាតជើងសរព្រៀតបន្សល់ទុកវត្ថុតាង
ចេញផ្សាយថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តសៀមរាប = សង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ សហការណ៍ជាមួយគណៈកម្មការឯកភាពរបស់ស្រុកវ៉ារិន និងគណៈកម្មការសហគមន៍ព្រៃឈើ ចង្រ្កានរយចុះល្បាតនៅក្នុងសហគមន៍ព្រៃឈើចង្រ្កានរយ បានប្រទះឃើញជនល្មើសមួយក្រុមចូលលបលួចគាស់គល់ឈើធ្នង់ និងលួចដាក់អន្ទាក់ កាប់ព្រៃឈើអស់មួយចំនួន នៅពេលក្រុមការងាររបស់យើងចូលទៅជិតដល់ជនល្មើសទាំងនោះ បានរត់គេចខ្លួនទៅបាត់ហើយបន្សល់ទុកនូវវត្ថុតាងបទល្មើសដូចជា៖ក្រាក់ធ្នង់ចំនួន ៨ដុំ កាំភ្លើងស្នប់ចំនួន២ដើម គោយន្ដកន្ត្រៃ ចំនួន១គ្រឿង អន្ទាក់ចំនួន១៥អន្ទាក់ ចបចំនួន២ចប កាំបិតខ្វែវចំនួន១ខ្វែវ ពូថៅចំនួន១ពូថៅ សម្ភារៈបានយកមករក្សាទុកនៅស្នាក់ការសហគមន៍ព្រៃឈើចង្រ្កានរយ និងរៀបចំចាត់ការតាមនីតិវិធិច្បាប់។
សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានដកហូតរណាយន្តខ្នាតតូច១គ្រឿង នៅផ្លូវជាតិលេខ៦៧ ត្រង់ចំនុចភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ហើយរក្សាទុកនៅស្នាក់សង្កាត់។ បានប្រគល់កូនឈើគ្រញូងចំនួន២០០ដើម ជូនលោកញឹប ចំរើន សមាជិកគណៈកម្មាការសហគមន៍ព្រៃឈើផ្ចឹកជ្រុំភ្នំ១០០ យកទៅដាំក្នុងបរិវេណសាលារៀន និងវត្តព្រៃល្ងៀង ភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។