
(គេហទំព័រពន្លឺខ្មែរអមតៈ)លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក បានទទួលការឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ពីក្រុមគ្រួសារលោក ឡៅ ឡឹង និងលោកស្រី ហ៊ិន វល័ក្ខ ជាមួយនិងលោក លុយ តាំងឆូយ និងលោកស្រី ស្រី សុទ្ធារី
ចេញផ្សាយថ្ងៃព្រហស្បតិ ទី១៦ ខែកញ្ញា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តសៀមរាប = នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ក់ ប្រុស អភិបាល ស្រុកសូទ្រនិគម និងលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក បានទទួលការឧបត្ថម្ភ បានទទួលការឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ពីក្រុមគ្រួសារលោក ឡៅ ឡឹង និងលោកស្រី ហ៊ិន វល័ក្ខ
ជាមួយនិងលោក លុយ តាំងឆូយ និងលោកស្រី ស្រី សុទ្ធារី។ មានដូចខាងក្រោម៖
– អង្ករ ចំនួន ១តោន
– ទឹកត្រី ចំនួន ១០០យួរ
– ទឹកស៉ីអ៉ីវ ចំនួន ១០០យួរ
– មីជាតិ ចំនួន ១០០កេសតូច
– ត្រីខ ចំនួន ១០០យួរ
ជំនួយឧបត្ថម្ភខាងលើនេះ ដើម្បីចូលរួមចំណែកជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់ តំបន់លឿងទុំ និងគ្រួសារដែលត្រូវបិទខ្ទប់ធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ក្នុងនាមគណៈអភិបាល ក្រុមប្រឹក្សាស្រុក ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក លោកស្រី និងក្រុមគ្រួសារ សូមមានសុខភាពល្អ ប្រកប ការងារជោគជ័យគ្រប់ភារកិច្ច ព្រមទាំងអាជីវកម្មមានការរីកចម្រើនជានិរន្តន៍ និងសូមប្រកបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។