
(គេហទំព័រពន្លឺខ្មែរអមតៈ)ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិបានផ្តល់អំណោយថវិកាចំនួន ៤០.០០០.០០០៛ ដែលជាអំណោយដ៏ថ្លៃថ្លាប្រគល់ ជូនកងពលតូចថ្មើរជើងលេខ ២១ នៃយោធិភូមិភាគទី២ដើម្បីសាងសង់អាគារ
ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១
ការយាល័យនិពន្ធ 017778289/0882476167
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទី
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាននាំយកថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀលគត់) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនចំពោះកងពលតូចថ្មើរជើងលេខ២១ សម្រាប់សាងសង់អគារសិក្សា០១ខ្នង ទទឹង ១២ម៉ែត្រ និង បណ្តាយ ៣២ម៉ែត្រ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ២១ ស្ថិតនៅភូមិម្រាមទៀក ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ការចូលរួមចំណែកនេះ គឺស្តែងចេញចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ រួមនឹងការអនុវត្តន៍នូវសិល្បៈចែករំលែក ស្របទៅនឹងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ស្នងការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងជូនពរដល់ មេបញ្ជាការ មេបញ្ជាការង នាយទាហាន ពលទាហាន និងក្រុមគ្រួសារ នៃកងពលតូចថ្មើរជើងលេខ២១ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រគល់ជូន ពិសេសសូមជៀសផុតពីជំងឺកូវីដ១៩ ( COVID-19)។