
(គេហទំព័រពន្លឺខ្មែរអមតៈ)លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដឹកនាំក្រុមមន្ត្រីខណ្ឌរដ្ឋបាលបន្តការចុៈត្រួតពិនិត្យមើលនិងតាមដានការអនុវត្តបណ្តុំអាជិវកម្មដាំឫស្សីទំពាំងផ្អែមចំនួន៥០នាក់ក្នុងស្រុកអង្គរជុំ
ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តសៀមរាប = លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ លោកប្រាក់ ម៉ារីណា នាយរង ដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើ លោក ស៊ុំ ធនសុវទ្ឋរិទ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ លោក សួន រិនដា នាយសង្កាត់រដ្ឋបាលព្រៃឈើអង្គរជុំ បានចុះត្រួតពិនិត្យ និងតាមដានសកម្មភាពការងារ លើការអនុវត្តរបស់បណ្តុំអាជីវកម្មដាំប្ញស្សីទំពាំងផ្អែមចំនួន ៥០នាក់ ស្តិតនៅភូមិរាជជន្ទុល ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។
ជាលទ្ធផល ក្រុមការងារបានពិនិត្យជាទូទៅ ឃើញថា៖ គ្រប់សមាជិកបណ្តុំអាជីវកម្មប្ញស្សីទំពាំងផ្អែម បានអនុវត្តការដាំកូនប្ញស្សី ទៅតាមណែនាំបច្ចេកទេសបានល្អប្រសើរ ហើយក្រុមការងារក៌អាចវាយតម្លៃបានថាការលូតលាស់នៃកូនប្ញស្សីមានអត្រារស់៨០ភាគរយ ក្នុងសមាជិកទាំង៥០នាក់ ដែលក្នុង១នាក់ទទួលបានកូនប្ញស្សី ១៩ដើម ។
នៅក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមការងារក៌បានធ្វើការណែនាំដល់សមាជិកបណ្តុំនូវចំណុចសំខាន់មួយចំនួនរួមមាន៖
១.ត្រូវធ្វើការគ្រប់គ្រងដី និងទឹក ទៅតាមគុម្ពកូនប្ញស្សី (នារដូវប្រាំង និងរដូវវស្សា)
២.ត្រូវដាក់ជីលាមកសត្វ និងជីកំប៉ុស្តិ ទៅតាមគុម្ពប្ញស្សីនីមួយបន្ថែម
៣.ត្រូវធ្វើហ៊ុំព័ន្ឋជុំវិញកូនប្ញស្សី រឺធ្វើរបង ដើម្បីការពារសត្វពាហនៈ
៤.ត្រូវថែទាំ សម្អាតរុក្ខជាតិរំខាន់ចេញពីគុម្ពប្ញស្សី និងអាចយករុក្ខជាតិគ្របគុម្ពប្ញស្សីរក្សាសំណើម នារដូវប្រាំង(ក្តៅខ្លាំង) ដើម្បីឲ្យកូនប្ញស្សីមានការលូតលាស់ល្អ ។