
(គេហទំព័រពន្លឺខ្មែរអមតៈ)លោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបអមដំណើរមន្ទីរកសិកម្មខេត្តដឹកនាំនាយផ្នែករដ្ឋបាលព្រៃឈើ២សង្កាត់ចុៈកាត់ដើមឈើបានដួលជាច្រើនដើមដោយខ្យល់កន្រ្តាក់រួចជាស្ថាពរ
ចេញផ្សាយថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១
ការិយាល័យនិពន្ធ017778289/0882476167
ខេត្តសៀមរាប = លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងមានការចូលរួមពីលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានដឹកនាំ លោកនាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីនិងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង បានសហការជាមួយរដ្ឋបាលក្រុង, ក្រុមប្រជាការពារក្រុង និងមន្ទីរពាក់ព័ន្ធមួយចំនួនបានចុះទៅកាត់ដើមឈើ ចំនួន៣ដើមបានរលំដួលកាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានភ្លៀងធ្លាក់មួយយប់ទល់ភ្លឺនិងមានខ្យល់កន្ត្រាក់ធ្វើអោយដើមឈើគគីរ មួយដើមរលំដួលដោយសារដើមឈើមានអាយុកាលយូរអង្វែងមកហើយធ្វើអោយមានជំងឺស្អុយកណ្ដូលក្នុង ធ្វើឲ្យស្អុយឬសរបស់ដើមឈើនោះពេលខ្យល់បក់មកខ្លាំងធ្វើឲ្យ រលំដួលតែម្តងទៅ។
ចំណែកដើមប្រេងខ្យល់មួយដើមទៀតបានរលំដួលទៅលើអាគាររបេង មន្ទីរពេទ្យបង្អែកខេត្តធ្វើឱ្យខូចខាតរបងមន្ទីរ ពេទ្យមួយចំនួន។
និងមួយដើមទៀតគឺដើមរលួសបានរលំដួលចូល ទៅក្នុងស្ទឹងសៀមរាបហើយក្រុមការងារយើងបានកាត់និងលើស្ទូចយកចេញលើកដាក់រថយន្ត និងបានសំអាតរួចរាល់ ។