(គេហទំព័រពន្លឺខ្មែរអមតៈ)បទល្មើសនេសាទបំផ្លាញមច្ឆាជាតិទាំងតូចទាំងធំមិនហ៊ានហែលចេញពីព្រៃរនាមឡើយព្រោៈជំនាញជលផលកំពុងបើកភ្លើងខៀវសង្ងំចាំប្រមូលផលត្រឡប់មកផ្ទៈវិញ

ចេញផ្សាយថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តកំពុងធំ = នៅថ្ងៃទី.20.ខែកញា.ឆ្នាំ2021.ប្រភពព័ត៌មានបានបែកធ្លាយចេញពីប្រជាពលរដ្ឋដែលតំបន់នេសាទជាលក្ខណៈគ្រួសារ បានឲ្យដឹងថានៅក្នុងរដូវបិទនេសាទនេះគឺមានឧបករណ៍ចាប់ត្រីមានគ្រប់រូបភាពទាំងអស់ទំនើបទំនើបណាស់ ហើយក្នុងរបាំងសាច់អួនឬហៅថា ណរ៉ាវ មួយកន្លែងមួយកន្លែងគឺចាប់ពីមួយគីឡូឡើងទៅរាប់គីឡូម៉ែត្របទល្មើសនេសាទទាំងអស់នេះសុទ្ធតែផ្ទុយនិងច្បាប់ជលផល ហើយក្រឡាញឹកសូម្បីតែកូនត្រីឬចៅត្រីក៏ចេញមិនរួចផង ប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថាបទល្មើសដែលដាក់ដល់ថ្នាក់មួយគីឡូដីឡើងទៅបើគ្មានការឃុបឃិតគ្នាពីជំនាញរដ្ឋបាលជលផលទេមិនអាចទៅរួចបានដោយរលូនស្រួលៗបានឡើយ។

បើតាមប្រភពបានបញ្ជាក់នៅថ្ងៃទី 20 ខែកញ្ញាឆ្នាំ 2021 នេះបានឲ្យដឹងថាអ្នកដែលនេសាទនៅក្នុងឃុំពាមបាងជាពិសេសនៅភូមិបឡត ភូមិដូនស្ដើង ភូមិពៅវើយ ភូមិពាមបាង សុទ្ធសឹងតែប្រើឧបករណ៍ដោយខុសច្បាប់ទាំងអស់ ក្នុងនោះមានអនុប្រធានភូមិជាតួអង្គបង្កើតបទល្មើសបំផ្លាញធនធានមច្ឆាជាតិគ្រប់រដូវកាលជាមួយនិងជំនាញនៅមូលដ្ឋាននោះយ៉ាងសកម្ម ការបែកធ្លាយថ្មីៗនេះថាលោក ហួន នាយសង្កាត់រដ្ឋបាលជលផលឃុំពាមបាងឈឺធ្វើអ្វីមិនកើតទេតែបានឱ្យក្មួយបង្កើតឈ្មោះ សុង មកធ្វើសកម្មភាពព្យុះភ្លៀងដើម្បីឲ្យពួកនេសាទដោយខុសច្បាប់មានការចរចារគ្នាថ្នូនិងការមិនបង្ក្រាប។

ប្រជានេសាទនៅក្នុងខេត្តកំពង់ធំដោយបានឃើញសកម្មភាពបទល្មើសនេសាទរីកដូចផ្សិតដាក់យ៉ាងអាណាធិបតេយ្យនៅលើផ្ទៃបឹងទន្លេសាបសូម្បីតែមច្ឆាជាតិតូចធំចេញចូលឬមួយឡើងចុះក៏មិនរួចនិងបទល្មើសដែលដាក់ច្រើនបន្តកន្ទុយគ្នាពួកគាត់ សូមសំណូមពរទៅជាពិសេសឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំសូមឯកឧត្តមមេត្តាចេញបទបញ្ជាឱ្យលោកនាយខណ្ឌដែលទើបនឹងតែងតាំងថ្មីចុះបង្ក្រាប បទល្មើសនៅក្នុងរដូវបិទនេសាទនេះផងទាន ព្រោះអីផ្លូវមច្ឆាជាតិដែលធ្លាប់ឡើងចុះតាំងពីដើមមកគឺអត់មានទៅលើរួចបានទេដោយសារតែរបាំងសាច់អួនក្រឡាញឹក ក្រហមនិងខៀវ ដាក់ច្រើនសន្ន្ធឹកសន្ធាប់ហើយប្រវែងរាប់គីឡូដី

តើលោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ អាចដាក់បទបញ្ជាកម្លាំងក្រោមឱវាទឱ្យបង្ក្រាបបទល្មើសជលផលដែលកពុងតែកើតឡើងជាច្រើននៅក្នុងរដូវបិទនេសាទបានដែរឬទេ។

ឬមួយតម្រូវចិត្តតែជំនាញជលផលដែលជាមន្ត្រីគ្រាប់ល្ពៅប៉ុន្មាននាក់នោះបំពេញផលប្រយោជន៍ផ្ទាល់ខ្លួនជារៀងរាល់ឆ្នាំ រីឯប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប និងផលប្រយោជន៍ជាតិទាំងមូល តើលោកប្រធានមន្ទីគិតយ៉ាងដូចម្ដេចទៅវិញ និងលោកនាយខណ្ឌដែលទើបនឹងតែងតាំងថ្មីនៅពេលដែលអ្នកសារព័ត៌មានដាក់តេឡេក្រាមឲ្យមើលបានតែត្រឹមមើលរឿងតបមកវិញគឺគ្មាន ការរិះគន់ដើម្បីស្ថាបនា  នៅគ្រប់ព័ត៌មានដែលបានចុះផ្សាយខាងលើនេះ

អង្គភាពរបស់យើងខ្ញុំរងចាំការបកស្រាយឬក៏បំភ្លឺគ្រប់ម៉ោងគ្រប់ពេលវេលាដែលធ្វើការ។