(គេហទំព័រពន្លឺខ្មែរអមតៈ)ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបនិងឯកឧត្តម ប្រាក់ សោភ័ណ ចុះពិនិត្យការហ្វឹកហាត់បង្រ្កាប និងប្រគល់ឧបករណ៍បង្រ្កាប ដល់ស្នងការដ្ឋាននគរបាលខេត្ត

ចេញផ្សាយថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

សៀមរាប ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យកម្លាំងហ្វឹកហាត់បង្រ្កាប និងប្រគល់ឧបករណ៍សម្រាប់ជាជំនួយក្នុងការបង្រ្កាបបុគ្គលដែលល្មើសទៅនឹងវិធានការសុខាភិបាល និងឧបករណ៍ ការពារកុំឱ្យឆ្លងជំងឺ Covid-19 ដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ 

ក្នុងឱកាសទទួលសម្ភារសម្រាប់បង្រ្កាបនេះ លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ៖ ជួសមុខអោយលោកស្នងការ និងកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់ និងទំនុកបំរុងដល់កងកម្លាំងជាប្រចាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ។ 

សម្ភារដែលប្រគល់ជូនរួមមាន ៖ មួកសុវត្ថិភាពចំនួន ៥០មួក ឧបករណ៍ក្លេដៃ ចំនួន ១០គ្រឿង ឧបករណ៍ក្លេជើង ចំនួន ១០គ្រឿង ឧបករណ៍រុញទ្រូងចំនួន ១០គ្រឿង និងឧបករណ៍សំណាញ់គ្របចំនួន ១០គ្រឿង ។ 

លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបន្តទៀតថា ការផ្តល់ជូននាពេលនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់សម្រួលដល់កងកម្លាំងប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបបុគ្គល ដែលល្មើសនឹងបម្រាមគោចររបស់រដ្ឋបាលខេត្ត ៕