(គេហទំព័រពន្លឺខ្មែរអមតៈ)តើលោកកែវ នន មេឃុំពពកនិងលោកឡេង សុខា មេភូមិស្រែក្រសាំងរួមទាំងបក្ខពួកជាច្រើននាក់ទៀតអាចគេចរួចពីសំណាញ់ច្បាប់ដែរឬទេ…?
ចេញផ្សាយថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ស្រុកស្ទោងខេត្តកំពុងធំ = នៅថ្ងៃទី24.ខែកញា.ឆ្នាំ2021.មហាជនកំពុងតែរងចាំមើល អំពីសកម្មភាពដែលឃុបឃិតគ្នាជាប្រព័ន្ធនិង ក្លែងបន្លំឯកសារ សាធារណៈដើម្បីបិទបាំងប្រព្រឹត្តបទល្មើសឈូសឆាយដីព្រៃដែលរដ្ឋសំរាងទុកនិងដីអភិរក្សសត្វខ្សឹបនៅក្នុងភូមិសាស្រ្តទឹកដីឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ កន្លងមកក៏ដូចជាសព្វថ្ងៃនេះដីព្រៃដែលរដ្ឋសំរាងទុកស្ទើរតែរលាយអស់ហើយ តើច្បាប់ចាត់វិធានការយ៉ាងដូចម្ដេចដែរចំពោះករណីដែលលោកមេឃុំនិងលោកមេភូមិឃុបឃិតគ្នាដើម្បីបំផ្លាញធនធានធម្មជាតិ យកធ្វើជាកម្មសិទ្ធិនិងផលប្រយោជន៍ខ្លួនឯង
មហាជនសូមឱ្យគ្រប់ស្ថាប័ននិងក្រសួងពាក់ព័ន្ធទាំងអស់មេត្តាដាក់ការស៊ើបអង្កេតជាបន្ទាន់ចំពោះករណីដីព្រៃឈើនៅក្នុងឃុំពពក ស្រុកស្ទោង ជាពិសេសដីគម្របព្រៃឈើនិងដីអភិរក្សសត្វខ្សឹប ដែលជាដីរបស់រដ្ឋសំរាងទុក ត្រូវបានលោកមេឃុំបើកភ្លើងខៀវនិងមានការឃុបឃិតគ្នាក្លែងបន្លំឯកសារជាសាធារណៈ ដើម្បីបំផ្លាញធនធានធម្មជាតិហើយយកដីលក់ឲ្យឈ្មួញដែលចូលទៅចែចូវ នៅក្នុងមូលដ្ឋានរបស់ខ្លួន មហាជនបានចោទសួរទៅស្ថាប័នច្បាប់ថាតើអ្នកបំផ្លាញព្រៃឈើនិងក្លែងបន្លំឯកសារជាសាធារណៈដើម្បីបំភាន់ភ្នែកថ្នាក់ដឹកនាំហើយយកដីលក់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតើមានទោសដែលឬអត់
ជាក់ស្ដែងដីនៅក្នុងភូមិស្រែក្រសាំងស្ទើរតែរលាយអស់ហើយដោយសារតែមានការឃុបឃិតគ្នានិងដីនៅព្រំប្រទល់ក្នុងភូមិសាស្ត្រឃុំប្រឡាយ ឃុំពពកក៏ស្ទើរតែរលាយអស់ទៅហើយដែរ មហាជនបានសង្កេតឃើញកន្លងមកនៅក្នុងគោលដៅដែលមានការឃុបឃិតគ្នាជាប្រព័ន្ធនោះគេឃើញតែលិខិតសញ្ញេរបស់លោកកែវននព្រមទាំងបក្សពួកជាច្រើននាក់ទៀតដែលបានរួមគំនិតផ្ដួចផ្ដើម ធ្វើលិខិតក្លែងបន្លំបង់ពន្ធឱ្យខេត្តក្នុងមួយហិចតា 200 ដុល្លារដើម្បីជាថ្នូរនឹងយកដីរដ្ឋ ជាចុងក្រោយមហាជនសូមសំណូមពរសូមឱ្យឯកឧត្តមទេសរដ្ឋមន្ត្រីឱម យិនទៀង ប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយសូមឯកឧត្តមមេត្តាបើកការស៊ើបអង្កេតមកលើទឹកដីខេត្តកំពង់ធំពាក់ព័ន្ធនឹងករណីដីព្រៃលិចទឹកដីព្រៃលើប្រាកដជាឃើញពាក់ព័ន្ធនឹងអំពើពុករលួយស៊ីជម្រៅយ៉ាងខ្លាំងជាទីបំផុត ។