(គេហទំព័រពន្លឺខ្មែរអមតៈ)រថយន្តធន់ធំបីគ្រឿងបុកបន្ដកន្ទុយគ្នា បណ្ដាលឱ្យគៀបជាប់បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង
ចេញផ្សាយថ្ងៃអង្គារ៍ ទី១២ ខែតុលា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
(ខេត្តកំពង់ស្ពឺ ) គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ទី ១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៤.៣០នាទីទាបភ្លឺ នៅលើផ្លូវជាតិលេខ៤ ចន្លោះគ.ម៨២-៨៣ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
រថយន្តមួយគ្រឿងម៉ាក Sterling ពណ៏ ស មានស្លាកលេខ ភ្នំពេញ 3D-0716 សណ្តោងរឺម៉ក មានស្លាកលេខ ភ្នំពេញ 4A-8954 អ្នកបើកបរមិនស្គាល់ឈ្មោះនិងអត្ដសញ្ញាណ រថយន្តបើ កបរមកពីទិសខាងលិចទៅទិសខាងកើត លុះមកដ ល់ចំណុចខាងលើបានរេចង្កូតទៅផ្នែកខាងឆ្វេងដៃ ចូលគន្លងផ្លូវ រួចបុករថយន្តមួយគ្រឿងម៉ាក FREIGHTNER ស្លាកលេខ ភ្នំពេញ 3A-1278 សណ្តោងរឺម៉ក ស្លាកលេខ ព្រះសីហនុ 4A-1651 បើកបរដោយឈ្មោះ ញ៉ាញ់ សារិ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបើកបរបញ្រា្ចសទិសគ្នាស្របពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាក HungHe ពណ៏ ស ស្លាកលេខ ភ្នំពេញ ក-4823 ភព3 សណ្តោងរឺម៉ក ស្លាកលេខភ្នំពេញ 4A-7879 បើក មកពីទិសខាងកើតទៅលិចបានជ្រុលទៅបុករថយន្តដែលនៅខាងមុខ (កំពុងជួបគ្រោះថ្នាក់) ។
ហេតុការណ៍ខាងលើគឺរថយន្ដដែលសណ្ដោងកុងទែនឺគឺក្រឡាប់រីឯរថយន្ដប្រេងបុកពីក្រោយរថយន្ដសណ្ដោងស៊ឺមីក បណ្ដាលឱ្យគៀបជាប់សពបុរសម្នាក់នៅក្នុងឡាន..។
បច្ចុប្បន្នវត្ថតាង ត្រូវបាននគរបាលស្ទួចយកមករក្សារទុកបណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធីបន្ដ ៕