
(គេហទំព័រពន្លឺខ្មែរអមត:)អ្នកទោសចំនួន៧នាក់ វាយជញ្ជាំងថ្មរបងគុក រត់ចេញពីក្នុងពន្ធនាគារបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាទៀបភ្លឺយប់មិញ
ចេញផ្សាយថ្ងៃច័ន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តស្ទឹងត្រែង÷ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តស្ទឹងត្រែងដាក់កម្លាំងជាច្រើនស្ថាប័នតាមចាប់អ្នកទោសចំនួន៧នាក់ដែលរត់
ចេញពីក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មេខ្លោងជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងទៀតបាននាំគ្នាប្រើឧបករណ៍ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុងរួចបន្តយកត្រសេះ និងដុំឈើបុកទម្លុះរបងថ្មគេចខ្លួនបាត់អស់។ គណៈមន្ត្រីពន្ធនាគារយាមការពារឃើញក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ដេញចាប់ តែចាប់ពុំបាន បង្កឲ្យមានការភ្ញាក់ផ្អើល។
អ្នកទោសទាំងនោះបានជាប់ចោទពីបទជួញដូរគ្រឿងញៀននិងករណីផ្សេងទៀតភាគជនជាតិឡាវនិងខ្មែរ៕