ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា បានរីកចំរើនទូរទាំងប្រទេសនៃប្រជាពលរដ្ឋខ្មែរកាន់សាសនា ព្រហ្មមញ្ញសាសនានិងព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសនិងមានការអបអរទូទាំងប្រទេស
សម្តេចតេជោ ហ៊ុន សែន អរគុណអាជ្ញាធរ៌ និង កងកម្លាំងទាំង៣ នគបាលជាតិ កងរាជអាវុធហត្ថ កងយុទ្ធពលខេរៈភូមិន្ទ សាព័ត៌មានជាតិនិងអន្តរជាតិ ដែលបានរួមគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរៀបចំពិធីកម្សាន្តសប្បាយក្នុងពេលបុណ្យចូលឆ្នាំថ្មី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ កងទ័ពឈរជើងការពារនៅតាមព្រំដែន រួមទាំងសិល្បករ សិល្បការិនី គណៈកម្មការរៀបចំបុណ្យជាតិ សមាគម អង្គការ ក្មួយៗយុវជន ក្រុមហ៊ុន និងម្ចាស់ឧត្ថម្ភ និងសប្បុរសជនទាំងអស់ ដែលបានរួមគ្នាចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរៀបចំពិធីកម្សាន្តសប្បាយនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់តាមរយៈ Facebook នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះយ៉ាងដូច្នេះ «ខ្ញុំសូមអរគុណដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ និងកងទ័ពដែលកំពុងឈរជើងការពារនៅតាមព្រំដែន រួមទាំងសិល្បករ សិល្បការិនី គណៈកម្មការរៀបចំបុណ្យជាតិ សមាគម អង្គការ ក្មួយៗយុវជន ក្រុមហ៊ុន និងម្ចាស់ឧបត្ថម្ភ និងសប្បុរជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ ការពារ ថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ និង បានចូលរួមបង្កើតកម្មវិធីកំសាន្តសប្បាយជាច្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានកំសាន្តសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ»។
ច្បាស់ណាស់ទោះបីមានការចូលរួមទាំងអស់នេះយ៉ាងណាក្តី តែភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះមិនអាចកើតមាននោះឡើយប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាពទេនោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល។
ប្រជាពលរដ្ឋទូទាំប្រទេស រួមទាំងទេសចរជាតិ និងអន្តរជាតិ បានកំសាន្តសប្បាយរីករាយជាមួយកម្មវិធី សង្ក្រាន្ត ដែលបានរៀបចំឡើងនៅស្ទើរគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជា ដែលបានផ្តល់ការកំសាន្តសប្បាយដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដោយគ្មានការភ័យព្រួយអ្វីទាំងអស់។ ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋបានចូលរួមកំសាន្តសប្បាយជាមួយកងសមត្ថកិច្ច ដែលបានបង្ហាញនូវសាមគ្គីភាព និងការគោរពស្រឡាញ់ក្នុងលក្ខណៈជាបងប្អូននៃមហាគ្រួសារខ្មែរតែមួយ។ ឆ្នាំថ្មីនេះ នឹងនាំអោយកម្ពុជាកាន់តែរីកចម្រើនទៅមុខក្រោមម្លប់សន្តិភាពជានិច្ចនិរន្តរ៍។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យ និងសុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នាពេញមួយឆ្នាំថ្មីនេះនិងក្នុងឆ្នាំក្រោយៗជាបន្តទៀត៕