(គេហទំព័រ ពន្លឺខ្មែរអមតៈ)បុរសជាជនសង្ស័យយកខ្វែវផ្គាក់កាប់ឈ្មោះ រ៉ាម រុំ ស្លាប់យប់មិញភ្លាមៗនៅក្នុងថ្លុកឈាមនិងកន្លែងកើតហេតុក្នុងកម្មវិធីខួបកូនមិត្តភ័ក្រ
ចេញផ្សាយថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប = នៅវេលាម៉ោង២២និង០៥នាទី ថ្ងៃព្រហស្បតិ៍ទី២៨ខែមករាឆ្នាំ២០២២មានករណីឃាតកម្មបានកើតឡើងស្ថិតនៅភូមិកាំឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបបង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយជនសង្ស័យឈ្មោះ ញ៉ៅ ទីន ភេទប្រុស បានយកកាំបិតខ្វែវកាប់ចំពីរក្រោយជនរងគ្រោះបានដួលផ្ងាពោះទៅនិងដីរួចកាប់ថែមមួយកាំបិតទៀតចំបំពង់ករបណ្តាលឲ្យជនរងគ្រោះឈ្មោះ រ៉ាម រុំ ស្លាប់មួយរំពេជ្រនៅក្នុងថ្លុកឈាមក្នុងកម្មវិធីខួបកំណើតកូនខ្លើ។
បើតាមពលរដ្ឋនៅក្នុងកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យដែលបានបង្កត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចចាប់បានភ្លាមៗទាន់ពេលវេលាក្នុងកម្មវិធីខួបកំណើតកូននោះតែម្តង ដោយសមត្ថកិច្ចសង្ស័យថាឃាតកម្មនេះជារឿងគុំនុំហើយជនល្មើសត្រូវបញ្ជូនខ្លួនដោះស្រាយតាមច្បាប់៕