(គេហទំព័រ ពន្លឺខ្មែរអមតៈ)ពិធីបើកកិច្ចប្រជុំមួយស្ដីពីការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការគ្រប់គ្រងរោងសន្និធិផល អនុផលព្រៃឈើ ដឹកនាំដោយលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប

ចេញផ្សាយថ្ងៃច័ន្ទ ទី២១ ខែមិនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី មានបើ សមាសភាពចូលរួមមានមន្ត្រីរដ្ឋបាលព្រៃឈើចំនួន ១៧ នាក់ និងអាជីវករជាម្ចាស់រោងសន្និធិលក់ចែកចាយផល-អនុផលព្រៃឈើចំនួន ៣០ នាក់ ។ អង្គប្រជុំមានគោលបំណងជំរុញឲ្យម្ចាស់រោងសន្និធិលក់ចែកចាយផល-អនុផលព្រៃឈើប្រភេទតូច ត្រូវទិញឈើស្របច្បាប់ពីរោងសន្និធិច្រកចេញចូលតែមួយ ដើម្បីរក្សាបាននៅភាពស្របច្បាប់ក្នុងការប្រកបអាជីវកម្ម ។

លោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ អមដំណើរជាមួយរួមមាន លោក អិត ភូម្រា អនុប្រធាននាយកដ្ឋាន និងនីតិកម្ម និងពង្រឹងការអនុវត្តច្បាប់ លោក ឯម មុនី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប លោក ជៀជ រិទ្ធ អនុប្រធានការិយាល័យពង្រឹងការអនុវត្តច្បាប់ និងអភិបាលកិច្ច បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ នៃខណ្ទរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីពង្រឹងការអនុវត្តច្បាប់ និងវិធីការបង្រ្កាបបទល្មើសព្រៃឈើ និងសត្វព្រៃ ដីព្រៃដី និងផ្ដាំផ្ញើឲ្យមន្ត្រីយើង ចេះសាមគ្គីភាពគ្នាឲ្យបានល្អប្រសើរ ។