​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារសិក្សា​អនុវិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ឃំ​ុ​ប្រាសាទ​ស្រុក​ស្អាង​ខេត្ត​កណ្តាល​

(​កណ្ដាល​) ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ប្រចាំ​ខេត្ត​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ស្អាង អញ្ជើញ​ជា​អធិបតីភាព និង​ជា​កិត្តិយស ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​អនុវិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ប្រាសាទ​

​នៅ​ព្រឹក ថ្ងៃ​សៅរ៍ ១​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ ២០១៩ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ប្រចាំ​ខេត្ត​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក អមដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ អញ្ជើញ​ជា​អធិបតីភាព និង​ជា​កិត្តិយស ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​អនុវិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ប្រាសាទ មាន ០១​ខ្នង ០៦​បន្ទប់ មាន​ទទឹង​០៩ ម៉ែត្រ បណ្តោយ ៤៨​ម៉ែត្រ វត្តមាន​អញ្ជើញ​ចូលរួម​មាន ៖ ក្រុមប្រឹក្សា​ស្រុក​, គណ​:​អភិបាលស្រុក​, នាយក នាយករង​រដ្ឋបាល មេបញ្ជាការ​កងកម្លាំង​ទាំង​បី​របស់​ស្រុក​, ប្រធាន​ការរិយាល័យ អង្គភាព​ចំណុះ​ឱ្យ​រដ្ឋបាល​ស្រុក និង​ជុំវិញ​ស្រុក​, លោក​មេឃុំ​គ្រប់​ឃុំ​, លោកគ្រូ អ្នកគ្រូ​, សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប្រាសាទ សរុប ៩៧២​នាក់ និង​អញ្ជើញ​បន្ត​ចុះ​ពិនិត្យ​អគារសិក្សា សាលាបឋមសិក្សា ហ៊ុន សែន ពោធិ៍​ព្រែកស្លែង ក្នុង​ឃុំ​តា​លន់ ដែល​ត្រូវ​ធ្វើ​ការជួសជុល​ឡើងវិញ និង​សាងសង់​អគារ​ថ្មី​បន្ថែម​មួយទៀត ។​