(គេហទំព័រ ពន្លឺខ្មែរអមតៈ)សមត្ថកិច្ច ខេត្តសៀមរាប ចាប់បានតែឡានដឹកឈើរបស់ឈ្មួញ ឈ្មោះចាន់ណា ដែលពូកែ លោតឆ័ត្រទើបដឹងការពិត

ចេញផ្សាយថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប:មន្រ្តីឃ្លាំមើលបទល្មើសព្រៃឈើបានអោយដឹងដែរថាជារៀងរាល់ថ្ងៃគេតែងតែសង្កេតឃើញថាមានឈ្មួញជាច្រើនបានសម្រុកដឹកឈើអត់ច្បាប់ចូលក្នុងខេត្តសៀមរាបបានដោយសេរី។
ប្រភពបានបន្តទៀតថាក្រុមឈ្មួញទាំងនោះបានរត់ការបង់ប្រាក់ជាប្រចាំទៅអោយសមត្ថកិច្ចពាក់ពន្ធរួចហើយទើបធ្វើការដឹកជញ្ជូនតាមតែអំពើចិត្ត។ហើយក្រុមឈ្មួញទាំងនោះបានបន្តធ្វើកាកាប់និងដឹកជញ្ចូនពីខេត្តព្រះវិហានិងបន្តចែកចាយក្នុងខេត្តសៀមរាបបានដោយរលូន។

លោកប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបត្រូវបានប្រជាពលរដ្ថរិះគន់ចាំៗថាគឺជាអ្នកបើកដៃអោយក្រុញឈ្មួញទាំងនោះធ្វើសកម្មភាពដឹកឈើតាមតែអំពើចិត្ត។ជាក់ស្ដែងថ្ងៃទី១ខែមេសាឆ្នាំ២០២២ កម្លាំងរបស់ខណ្ឌរដ្ថបាលព្រៃឈើខេត្តសៀមរាបចុះស្ទាក់ឬកាក់រថយន្ដដឹកថ្មសង្ស័យបង្កប់ឈើរថយន្តបែនដឹកថ្មមួយគ្រឿងលួចបង្កប់ឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្ក្រាបបានភ្លាមៗដែលគេសង្ស័យថាម្ចាស់ឈើឈ្មោះ(លីន)មានដេប៉ូឈើក្នុងខេត្តសៀមរាប។ផ្ទុយទៅវិញកាចុះបង្រ្កាបខាងលើនេះត្រូវបានគេដាក់ការសង្ស័យថាម្ចាស់ឡានដឹកឈើខាងលើនេះគឺមិនបានរត់ការទាក់ទងតាមបន្ដាសមត្ថកិច្ចពាក់ពន្ធជាពិសេសនាយខណ្ឌរដ្ថបាលព្រៃឈើនោះទេទើបមានចំណាត់កសរ៕