(គេហទំព័រ ពន្លឺខ្មែរអមតៈ)ឧត្តមសេនីយ៏ឯក រ័ត្ន ស្រ៊ាង ជូនចំណងដៃឆ្នាំថ្មីដល់ ឯកឧត្តម ជូនដល់ នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ!

ថ្ងៃចេញផ្សាយសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ភ្នំពេញ,, នារសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញប្រធានមន្ទីរនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ មកទទួលយកអំណោយទៅតាមចំនួនទ័ពដែលខ្លួនគ្របគ្រង់ រៀងៗខ្លួន ដើម្បីចែកជូនបន្តដល់បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យបានគ្រប់ៗគ្នា ដោយក្នុងម្នាក់ៗទទួលបាន សម្លៀកបំពាក់ឯកសណ្ឋានថ្មី១កំផ្លេរសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២ រួមជាមួយ ស្រាបៀរ ជែលលាងដៃ និង ត្រីខ ទុកជាការអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។