(គេហទំព័រ ពន្លឺខ្មែរអមតៈ)ព័ត៌មានបឋម! ផ្ទុះរឿងអធិការនគរបាលស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ ត្រូវស្ត្រីម្នាក់ចោទប្រកាន់ថា ឆបោក

ចេញផ្សាយថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

បន្ទាយមានជ័យ ៖ នេះបើយោងតាមគណនីហ្វេសប៊ុកស្ត្រីឈ្មោះ ” ថាវរី មាសបង ” ដែលបានបង្ហោះនៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នេះ។ ផ្ទុះរឿងអធិការនគរបាលស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ ត្រូវស្ត្រីម្នាក់ចោទប្រកាន់ថា ឆបោក។

នារីប្រើប្រាស់អែកខោនហ្វេសប៊ុកនេះបានថ្លែងថា ” នេះជាលោក មាស រិទ្ធី ជាអធិការស្រុកព្រះនេត្រព្រះ បានឆបោកនាងខ្ញុំ បើបងប្អូនចង់ដឹងថា ថ្នាក់ដឹកនាំដ៏ថោកទាបរូបនេះ ឆបោកពីបទអ្វី រងចាំមើលនាងខ្ញុំបកស្រាយពីទង្វើរបស់ថ្នាក់ដឹកនាំរូបនេះ នៅថ្ងៃស្អែក តាមសារព័ត៌មានអនឡាញ នៅមុខអធិការដ្ឋានស្រុកព្រះនេត្រព្រះតែម្តង “។

ពាក់ព័ន្ធនឹងបញ្ហាចោទប្រកាន់លើលោក អធិការស្រុកព្រះនេត្រព្រះ នេះ ភ្នាក់ងារសារព័ត៌មានស្វែងរកការពិត បានទំនាក់ទំនងជួប និងធ្វើបទសម្ភាសន៍ ស្ត្រីដែលជាម្ចាស់គណនីហ្វេសប៊ុក ” ថាវរីមាសបង ” បានហើយ។

នាងបានផ្ដល់បទសម្ភាសន៍ឱ្យដឹងថា នៅថ្ងៃមួយនោះ នាងបានទៅតាមរកជន ឆបោកលុយរបស់នាងម្នាក់ ដែលបានរត់ទៅលាក់ខ្លួននៅ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ។

នៅយប់នោះ លោកអធិការ ក៏បានទៅតាមនាងចូលដល់ផ្ទះសំណាក់មួយកន្លែង គឺចូលដល់បន្ទប់គេងរបស់នាង រួចក៏………..(នៅមានត)។

ចំណែកឯ លោក មាស រិទ្ធី បានបកស្រាយតាមប្រព័ន្ធតេឡេក្រាមឲ្យដឹងថា ជុំវិញករណីខាងលើនេះគឺជារឿងមិនពិតទេនៅថ្ងៃទី២ខែមេសាឆ្នាំ២០២២ ៕ (នៅមានត )