(គេហទំព័រ ពន្លឺខ្មែរអមត:)យីសម្តាយចិត្តអប្រិយ៍! ដាច់ចិត្តបោះកូនស្រីដែលទេីបមានអាយុ០១​ខែ១​០ថ្ងៃចោលក្នុងទឹកប្រឡា​យឱ្យស្លាប់​យ៉ាអាណោចអធម្មទីបំផុតសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់

ចេញផ្សាយថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តបាត់ដំបង ÷ នៅថ្ងៃ​សៅរ៍​១កេីត​ខែ​ចេត្រឆ្នាំឆ្លូវត្រីស័កព.ស​.២៥៦៥​ត្រូវនឹងថ្ងៃទី​០២ ខែ​មេសា ឆ្នាំ២០២២​ អនុវត្តតាម​យោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ​សាត​ គឹមសាន​ស្នងការនៃស្នងការដ្ឋា​ន​នគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់​លោក​វរសេនីយ៍ឯក​លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ និងដោយបានការ សម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរា​ជអាជ្ញានៃអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបង ផង​នោះ​លោកវរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែន​ អធិការនគរបាលក្រុងបាត់​ដំបង​ បានដឹកនាំធ្វេីការស្រាវ​ជ្រាវ​ករណី​ដែលប្រទះឃេីញសព(ក្មេងស្រី)អណ្តែតក្នុងទឹកប្រឡាយមួយកន្លែងស្ថិតនៅភូមិព្រៃកូនសេក​ សង្កាត់​អូរ​ចារ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។

ក្នុងលទ្ធផលនៃការស្រាវជ្រាវនេះ​ សមត្ថកិច្ចបានសម្រេចធ្វេីការឃាត់​ខ្លួនជនសង័្សយម្នាក់ឈ្មោះហន សាមេនភេទស្រីអាយុ២២ឆ្នាំ មានទីលំ​នៅ​ភូមិសង្កាត់ខាងលេី ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ(សាកសព)ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃខែឆ្នាំខាងលេីនាវេលាម៉ោង​ប្រមា​ណ៩និង០៥នាទីព្រឹកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង​ បានទទួលព័ត៌មានពីករណី​បាត់ក្មេងស្រីម្នាក់ទេីបមានអា​យុ០១និង១០ថ្ងៃមានឈ្មោះជៀប​ កាន់យ៉ា​ ដែលមានម្តាយឈ្មោះ​ហន​បសាមេន។ នៅពេលទទួលព័ត៌មានពីការបាត់ក្មេងស្រីតូចនេះទាំងអ្នកភូមិនិងសមត្ថកិច្ចបានស្វះស្វែងរក​ ហេីយ​ពេលបន្ទាប់ក៏បានប្រទះឃេីញ(​សព)​​ក្មេងស្រីខាងលេីអណ្តែតនៅក្នុងទឹកប្រ​ឡាយមួយកន្លែងនៅមូលដ្ឋានខាងលេី។

ដោយមានហេតុផលមួយចំនួនគួរឱ្យសង័្សយចំ​ពោះករណីនេះសមត្ថកិច្ចបានសម្រេចនាំខ្លួនស្រី្តជាម្តាយមកធ្វេីការសាកសួរស្រាវជ្រាវ​ ហេីយ​នៅចំពោះមុខការ​សាកសួររបស់សមត្ថកិច្ចស្រ្តីជាម្តាយបានឆ្លេីយសារភាពថា​ រូបគាត់តែម្នាក់ឯង​ បានធ្វេីសកម្មភាពយកកូនស្រីបង្កេីតដែលមានអាយុទេីប០១ខែ១០ថ្ងៃទៅ​បោះ​ចោលឱ្យ(ស្លាប់)​ក្នុងទឹកប្រឡាយនោះ​ ហេីយពេលបន្ទាប់មកក៏ធ្វេីឱ្យមានសកម្មភាពអំពីការបាត់កូនស្រីរបសលខ្លួន​ ដែលតាមរយៈព័ត៌មាននេះហេីយដែលសមត្ថកិច្ចនគរបាលទទួលបាននិងបានចាត់វិធានការស្រាវ​ជ្រាវស៊េីបអង្កេតភ្លាមៗ​ ។

ស្រ្តីជាម្តាយរូបនេះបានរៀបរាប់ថា​ មូលហេ​តុ​ដែ​លនាំទៅដល់ការ(​ស.ម្លាប់​.កូនស្រីខ្លួនឯង)ដោយឥតញញេីតដៃបែបនះគឺដោយសារតែកូនស្រីជាជនរងគ្រោះរូបនេះយំ​នៅពេលយប់គឺចាប់ពីម៉ោ​ង​​២១​និ​ង​០០នាទីរហូតដល់ម៉ោង០៤និង​០០​នាទី​ព្រឹក​ទើបបាត់យំ​។ ម៉្យាងដោយខ្លួនមានការ​ហត់​នឿយជាមួយនឹងបញ្ហានេះ​ផងនិងជីវភាពក្រីក្រពេកណាមួយកូនបងទើបតែមានអាយុ០១ឆ្នាំ០​១ខែផងណាមួយអត់មានប្រាក់ទិញទឹកដោះគោឱ្យកូនបៅផង​ និងពេលនេះដោយ​មានឱកាស​ល្អពេលយាយមិននៅម្តាយមីងមិននៅគឺនៅតែម្នាក់ឯងខ្លួនក៏យកកូន​នេះទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះតែម្តងទៅ។

ទោះជាឆ្លេីយសារភាពរៀបរាប់ពីទុក្ខលំបាក​យ៉ាងណានៅពេលនេះសមត្ថកិច្ចបានរៀបចំសំ​ណុំរឿងដេីម្បីបញ្ជូនទៅកាន់អយ្យការអមសា​លា​ដំបូងខេត្តបាត់ដំបងចាត់ការទៅតាមផ្លូវច្បាប់ហេីយ៕(រូបភាពនគរ​បា​ល​ក្រុងបាត់ដំបង)By kosal!@@@