លោក ជាវ តាយ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមិទ្ទិញអបអរខួបលើកទី ១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩នេះ លោក ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមិទ្ទិញអបអរខួបលើកទី ១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តខេត្តកំពត។
វត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន៖ លោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធាន សមាជិក សមាជិកាគណ:កម្មាធិការសាខា ប្រធានកិត្តិយសអនុសាខាក្រុង ស្រុក ប្រធានគណ:កម្មាធិការអនុសាខាក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្របត្តិសាខា សរុបចំនួន ៧៩នាក់។
លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានកិតិ្តយសសាខាកាកបាទក្រហមខេត្ត ក៏បានបញ្ជាក់ពីជំហរដ៏មឺុងម៉ាត់របស់សមាជិក សមាជិកាទាំងអស់សម្រាប់ការត្រៀមរៀបចំមិទ្ទិញអបអរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩នេះ ឲ្យមានភាពអធិកអធម តាមគោលការណ៍មនុស្សធម៌ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕