(គេហទំព័រ ពន្លឺខ្មែរអមតៈ)លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងរក្សាទុកបនល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញសំរាប់លំម្អទីក្រុងរីកដូចផ្សិត តើឯកឧត្តម សាត គឹមសាន មានចំណាត់ការដូចម្តេច…!
ចេញផ្សាយថ្ងៃច័ន្ទ ទី១១ ខែមេសា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបាត់ដំបង÷ប្រភពពីសមត្ថកិច្ចតូចតាចសូមមិនបញ្ចេញឈ្មោះបានលើកឡើងថាក្នុងខេត្តបាត់ដំបង ជាប្រណីទៅហើយចំពោះល្បែងសុីសងដោយខុសច្បាប់គ្រប់ប្រភេទនោះ។
គាត់បានលើកឡើងថាអាណត្តិណាក៏ដូចជាអាណត្តិណាដែរ ចំពោះល្បែងសុីសងដោយខុសច្បាប់មានគ្រប់រដូវកាលដូចជាគ្រឿងលំអរខេត្តទៅហើយ ជាក់ស្តែងល្បែងចាក់តាមប្រព័ន្ធអនឡាញដែរមានទីតាំងស្ថិតនៅចំនុចភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង កំពុងបើកលេងយ៉ាងអនាធិតេយ្យដោយសមត្ថកិច្ចក្នុងមូលដ្ឋានមិនអើពើ។
តើលោក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុងបាត់ដំបងបានដឹងឬយ៉ាងណាចំពោះល្បែងសុីសងខាងលើឬមួយក៏លោកទុកសម្រាប់លំម្អទីក្រុងទើបមិនបង្ក្រាប។មហាជនសូមសំណូមពរទៅដល់លោក សាត គឹមសានស្នងការខេត្តបាត់បាត់ដំបងមេត្តាពិនិត្យមើលផងទានដើម្បីភូមិឃុំក្រុងមានសុវត្ថិភាពជូនពលរដ្ឋដើម្បីទប់ស្កាត់ចោរកម្មផ្សេងៗដែលកើតមានឡើងពីការចាញ់ល្បែង។
ជាពិសេសប្រជាពលរដ្ឋសង្ឃឹមទៅឯកឧត្តមអភិបាលខេត្តថ្មី គឺឯកឧត្តម សុខ លូ នឹងដាក់បទបញ្ជាមិនឲ្យមានល្បែងសុីសងដោយខុសច្បាប់នៅក្នុងខេត្តរបស់ឯកឧត្តមឡើយ។
អង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។