(គេហទំព័រ ពន្លឺខ្មែរអមតៈ)បុរស់ម្នាក់ចេញពីខេត្តសៀមរាបមកលេងផ្ទះមិត្តភ័ក្រ្តជាមន្ត្រីអន្តោប្រវេស៍មានការផឹកស៊ីជុំគ្នាក៏សម្រាកផ្ទះមិត្តភ័ក្រ្តបានដេកស្លាប់ នៅក្នុងបន្ទប់ដង្ស័យតែ…!

ចេញផ្សាយថ្ងៃអង្គារ៍ ទី១២ ខែមេសា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តឧត្តរមានជ័យ៖ នៅវេលាម៉ោង៤.០០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ មានករណីមនុស្ស ដេកស្លាប់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់ វែង ខេត្តឧត្តរមានជ័យ សពជនរងគ្រោះ ឈ្មោះ ជា ចេក ភេទប្រុស អាយុ ៥២ឆ្នាំ មានមុខរបរជាមេបញ្ជាការរង កងពលតូចលេខ៦ មានទីលំ នៅ ភូមិដីក្រហម ឃុំត្រពាំងប្រា សាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោយពីលោកគ្រូ ពេទ្យត្រួតពិនិត្យធ្វើកោសល្យវិច័យ បញ្ជាក់អោយឃើញថា សពជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង ។

ដំណើររឿង ជនរងគ្រោះឈ្មោះ ជា ចេក ព្រមទាំងភរិយាបានចេញ ពីខេត្តសៀមរាប មកលេងផ្ទះមិត្តភ័ក្ត្រ ឈ្មោះ ធិម សារី មុខរបរមន្ត្រីនគរបាលអន្តោប្រវេស៍ នៅភូមិ ឃុំកើតហេតុខាងលើ លុះដល់ម៉ោង ៦ល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២ បានហូបបាយហើយផឹកស៊ីជាមួយគ្នា រហូតដល់ម៉ោង ៩យប់ឈប់ផឹក ហើយសម្រាកនៅផ្ទះមិត្តភ័ក្ត្រ លុះដល់ម៉ោងបួនទាបភ្លឺប្រពន្ធជនរងគ្រោះបានចេញពីបន្ទប់ដេកមកខាងក្រៅដោយសារក្តៅស្អុះ ហើយចូលក្នុងបន្ទប់វិញស្រាប់តែឃើញប្តីដេក ស្តូកស្តឹង ហើយចាប់អង្រួនតែមិនដឹងខ្លួន ក៏ស្រែកហៅម្ចាស់ផ្ទះអោយជួយពេលនោះ ក្រុមគ្រួសារម្ចាស់ផ្ទះទៅមើលឃើញថាស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ អោយក្រុមគ្រួសារ ដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅភូមិដីក្រហម ឃុំត្រពាំងប្រា សាទ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕