(គេហទំព័រ ពន្លឺខ្មែរអមតៈ)លោក ធូ ចន្លុល អភិបាលរងស្រុកតំណាងដ៏ខ្ពង់ខ្ពស់អភិបាលនៃគណ:អភិបាលស្រុកជីក្រែងបានបើកកិច្ចប្រជុំស្តីពី សន្តិសុខ.សុវត្តិភាព.និងសណ្តាប់ធ្នាប់សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២

ចេញផ្សាយថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក ធូ ចន្ថុល អភិបាលរងស្រុក តំណាងលោក អភិបាល នៃគណៈអភិបាលស្រុកជីក្រែង បានចូលរួមកិច្ចប្រជុំ ស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

កិច្ចប្រជុំ ស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
នៅមន្ទីរបក្សឃុំពង្រលើ ក្រោមអធិបតីឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ាង ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតសៀមរាប ដោយមានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលខេត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីតំណាងមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ២ តំណាងស្នងការនរគបាលខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងមេបញ្ជាការសឹករងខេត្ត អភិបាល-អភិបាលរងក្រុង ស្រុកទាំង១២ ប្រធានការិ.ល័យរៀបចំការបោះឆ្នោតក្រុង ស្រុកទាំង១២ តំណាងគណបក្សដែលមានបញ្ជីក្នុងខេត្ត ។

ក្នុងមានលោក លោកស្រីអង្គការ-សមាគមន៍ក្រៅរដ្ឋាភិបាលអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតផងដែរ៕