(គេហទំព័រ ពន្លឺខ្មែរអមតៈ)បុរសដែលជាមេឈ្មួញជើងខ្លាំងឈ្មោះ ចិន្តា ជុំនាញបំផ្លាញព្រៃឈេីនិងដឹកជញ្ជូនតាមរថយន្តសាំយ៉ុងជាហូរហែរដូចភ្លៀងរលឹម សម្ថកិច្ចជំនាញមិនធ្វើការបង្ក្រាប….

ចេញផ្សាយថ្ងៃ២៦ ខែមេសា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តក្រចេះ ៖ ស្ងាត់មួយរយ:ធំហេីយ តែឥឡូវនេះចាប់ផ្តេីមកក្រេីកទៀតហេីយ បេីមិនជ្រាបក៍គង់តែសេីមដែរ មេឈ្មួញបំផ្លាញព្រៃឈេីដែលធ្លាប់ល្បីឈ្មោះថា(ចិន្តា)កន្លងមកបានបាត់មុខមួយរយ:ធំតែឥឡូវនេះចាប់ផ្ដើមវិញហេីយ ជាក់ស្តែងនៅយប់ថ្ងៃទី២១ខែមេសាឆ្នាំ២០២២មានរថយន្តសាំយ៉ុងចំនួនពីរគ្រឿងបានដឹកជញ្ជូនឈេីឃ្លុំចេញពីចំណុចA3ជ្រោះជ្រៅទម្លាប់ហៅថា កា3និងការ៉េ9ចូលតាមច្រកD16 ស្ថិតក្នុងភូមិតំបន់3 ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះជាប់ព្រំប្រទល់ស្រុកកែវសីម៉ាខេត្តមណ្ឌលគីរីឆ្លងយកទៅលក់នៅប្រទេសវៀតណាមបានដោយសុវត្តិភាពស្ទេីរាល់យប់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានមិនបង្រ្កាប។

តាមប្រភពរាយការណ៍ពីអ្នកបេីកបររថយន្តដឹកឈេីឃ្លុំបានឱ្យដឹងថាឈេីនេះជារបស់ឈ្មោះ(ចិន្តា) គួរបញ្ជាក់ផងដែរថាមេឈ្មួញរូបនេះធ្លាប់ល្បីឈ្មោះជាយូរមកហេីយខាងបំផ្លាញធនធានធម្មជាតិនៅតំបន់ចំណុចដូចបានបញ្ជាក់ជូនខាងលេី។

ហេតុនេះប្រជាពលរដ្ឋសូមសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់បណ្តាស្ថាប័ណ្ណពាក់ព័ន្ធមេត្តាត្រួតពិនិត្យនិងមានចំណាត់ការចំពោះមេឈ្មួញឈេីរូបនេះផង។