(គេហទំព័រ ពន្លឺខ្មែរអមតះ)មេឈ្មួញដឹកឈើជើងខ្លាំងដែលមិនធ្លាប់មានក្នុងព្រះរាជាណាចក្រកម្ពុជា ឈ្មោះ ខ្លា បើករថយន្តបុករថយន្តអ្នកការសែត ប៉ើងធ្លាក់ប្រឡាយទាំង២!
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
(ខេត្តព្រះវិហារ) ៖ រថយន្តសាំយ៉ុងដឹកឈើរបស់មេឈ្មួញជើងខ្លាំងប្រចាំស្រុកជយ័សែននឹងស្រុករវៀងខេត្តព្រះវិហារ ឈ្មោះខ្លា បានបើកបុកកៀររថយន្តកូរ៉ូឡា របស់អ្នកការសែតប៉ើងធ្លាក់ប្រឡាយ តែមិនបង្ករអោយអ្នកណាម្នាក់រងរបួសឡើយ ។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ១០.១៥នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំនុច ភូមិរំចេក ឃុំ រមណី ស្រុក ររៀង ខេត្តព្រះវិហារ ។
យោងតាមការបញ្ជាក់របស់ លោក សុី វុទ្ឋា ជាអ្នកសាព័ត៍មាន សារ មរកត បានអោយដឹងថា នៅវេលាម៉ោង ១០.១៥នាទីយប់ថ្ងៃទី ២៧ ខែ មេសា នៅតាមដងផ្លូវជាតិលេខ ៦២ ពីភ្នំដែកទៅខេត្តកំពង់ធំ មានរថយន្តដឹកឈើម៉ាកសាំយ៉ុងដឹកឈើពេញ ពាក់ស្លាកលេខ ភ្នំពេញ2k-2467 បើកបរដោយមេឈ្មួញឈ្មោះ ខ្លា មកដល់ចំនុចខាងលើ លោក សុី វុទ្ឋា បានបើករថយន្តរបស់ខ្លួនម៉ាកកូរ៉ូឡាតាមពីក្រោយ ព្រោះពីចង់ដឹងថា រថយន្តដឹកឈើជារបស់មេឈ្មួញណា លោកសុី វុទ្ឋា បាន បន្ថែមល្បឿនរថយន្តមកទន្ទឹមនឹងរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា ពេលនោះរថយន្តដឹកឈើបានកៀររថយន្តអ្នកការសែតបណ្តាលអោយខូចខាតផ្នែកខាងស្តាំយ៉ាងដំណំ ចំណែករថយន្ដឹកឈើបានរេចង្កូតធ្លាក់ប្រឡាយទៅមុខលែងរួច ។
តាមប្រភពបានបញ្ជាក់ថា រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា ដឹកឈើចេញពីស្រុក ជយ័សែន នឹង ស្រុក រវៀង យកទៅលក់នៅ ឯខេត្តកំពង់ធំបានដោយសេរីមិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ មូលហេតុសមត្ថកិច្ចមិនហ៊ានបង្ក្រាបដោយសាមានលោកឧត្តមសេនិយ៍ត្រីម្នាក់កាងពីក្រោយបទល្មើសដឹកជញ្ជូនឈើនេះ ។
ប្រភពថា សមត្ថកិច្ចនៅតាមដងផ្លូវជាតិលេខ៦២ ចាប់ពីភ្នំដែករហូតដល់ខេត្តកំពង់ធំអោយតែឃើញរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា ក្រវីក្បាលដូចគោស្រាំងទិចបើកផ្លូវអោយរថយន្តដឹកឈើនេះទៅមកបានដោយសេរី ។
ពាក់ព័ន្ធនិងករណីនេះមហាជនបានធ្វើការសំណូមពរដល់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ សូមមេត្តាជួយអន្តរាគមន៍ចំពោះករណីនេះផង ។
ចំណែកករណីខាងលើ ក្រោយពីកើតហេតុ មានសមត្ថកិច្ចរដ្ឋបាលព្រៃឈើរវៀង នគរបាលប៉ុស្តិ នឹងអាវុធហត្ថស្រុករវៀងចុះធ្វើអន្តរាគមន៍អូសរថយន្តទាំង២ មករក្សាទុកនៅប៉ុស្តិនគរបាលឃុំរមណី ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕