(គេហទំព័រ ពន្លឺខ្មែរអមតៈ)អនុវត្តន៍តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យត្រូវបាននគរបាលក្រុងប៉ោយប៉ែត្រឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទលួចកាច់សោរម៉ូតូប្រជាពលរដ្ឋពេលរាត្រី

ចេញផ្សាយថ្ងៃច័ន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តបន្ទាយមានជ័យ÷ ជនសង្ស័យ ០៤នាក់ ត្រូវបានកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចម៉ូតូ នៅម្ដុំកាស៊ីណូទីហាវ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩,៣០ ខែមេសា ឆ្នាំ២០២២នេះ។

អនុវត្តន៍តាមបទបញ្ជា និង ការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះស្រាវជ្រាវរហូតដល់ឃាត់ជនសង្ស័យបានចំនួន៤នាក់ ទី១ឈ្មោះសំ ប៉ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ,ទី២ឈ្មោះសាំង ស៊ីឡូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី៣ឈ្មោះរ៉េត សារ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ទី៤ឈ្មោះ រិម រតនា ហៅចៅ ភេទប្រុស អាយ១៤ឆ្នាំ ជនជាតិខ្មែរ ប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ធ្វើឡើងក្រោយពីមានពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ មូល រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ផ្សាររកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរៀបរាប់ថា នៅថ្ងៃខែឆ្នាំដ៏ដែលវេលាម៉ោង២និង៣០នាទីទាបភ្លឺ ខ្លួនបានយកបាយអោយទៅភ្ញៀវដែលកម្មង់ នៅម្ដុំកាស៊ីណូទីហាវ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ពេលទៅដល់បន្ទប់ដែលភ្ញៀវកម្មង់ ខ្លួនបានទុកម៉ូតូនៅមុខបន្ទប់តែមិនបានចាក់សោរកម៉ូតូឡើយ។ ចូលបានប្រហែល៥នាទីខ្លួនបានចេញមកវិញបានបាត់ម៉ូតូរកមិនឃើញឡើយ រួចបានឆែកកាំម៉េរ៉ាសុវត្ថិភាព បានឃើញជនមិនស្គាល់មានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពលួចម៉ូតូ ហើយយកចេញទៅបាត់។ ម៉ូតូម៉ាកហុងដាហ្សូមម័រអ៊ិច ពណ៍បៃតង ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខបន្ទាយមានជ័យ1L-4265។

បច្ចុបប្បន្នជនសង្ស័យទាំង៤នាក់ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ ពួកគេត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន បញ្ជូនឲ្យខាងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕