(គេហទំព័រ ពន្លឺខ្មែរអមតៈ)ឈ្មួញដែលបំផ្លិចបំផ្លាញព្រៃឈើចំម្រុះរាប់រយពាន់ម៉ែត្រគីបយកធ្វើអុសលក់ចែកចាយគ្រប់ខេត្តដែលគេស្គាល់ឈ្មោះថាថៅកែ គាត់ សុខា (ហៅថា)មិនខ្ចីខ្លាចអាជ្ញាធរមានសមត្ថកិច្ចពីរថ្នាក់ក្រោមដល់ថ្នាក់ខេត្តនោះឡើយ

ចេញផ្សាយថ្ងៃច័ន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តកំពង់ធំ.ថ្ងៃទី០១.ឧសភា.ឆ្នាំ២០២២.ឈើព្រៃចម្រុះរាប់រយរាប់ពាន់ម៉ែត្រគីប ត្រូវបានមេឈ្មួញកាប់បំផ្លាញយកមកធ្វើអុសម៉ែត្រដឹកចេញមកលក់នៅតាមខេត្តក្រុងផ្សេងៗ ទីតាំងដែលកាប់បំផ្លាញធនធានធម្មជាតិចម្រុះ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិពោធិ៍រោង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ លោកសៅ វ៉ាន្នី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ មហាជនបានដាក់ការសង្ស័យថាប្រហែលជាមានការឃុបឃិតគ្នាជាប្រព័ន្ធហើយមើលទៅ បានជាថៅកែអុសដែលមានឈ្មោះគាត់ សុខា ហៅថា លាក់ខ្លួនពួនអាត្មានៅក្នុងស្រុកសណ្ដាន់ដើម្បីបំផ្លាញនូវធនធានធម្មជាតិចម្រុះរាប់ឆ្នាំមកហើយ រឿងអីជំនាញមិនស្គាល់ ហើយបើថាគ្មានការទំនាក់ទំនងឬឃុបឃិតគ្នាជាប្រព័ន្ធនោះទេហេតុអ្វីឡានដឹកអុសរបស់លោកថៅកែរូបនេះវិលកង់ចេញពីព្រៃបានយ៉ាងរលូនបែបនេះ ។

ករណីទីតាំងដែលកាប់បំផ្លាញនូវធនធានសម្បត្តិធម្មជាតិចម្រុះយកមកធ្វើជាអុសម៉ែត្រនេះ អ្នកសារព័ត៌មានយើងបានឃើញច្បាស់និងបានតេទូរស័ព្ទទៅគ្រប់ជំនាញរដ្ឋបាលព្រៃឈើពីរដងរួចមកហើយ លើកទី១ អោយគោយន្តកន្ត្រៃដឹកអុសចេញពីទីតាំងនោះទៅលាក់ទុកក្នុងព្រៃអស់ហើយបានជំនាញទៅដល់។

លើកទី២ថ្ងៃទី០១.ឧសភា.ឆ្នាំ២០២២.អ្នកសារព័ត៌មានយើងបានរងចាំមើលថាតើជំនាញទៅឬមិនទៅ អត់ឃើញទៅទេ ពាក្យចាស់លោកពោលថាក្របីស៊ីស្រូវបងមិនសូវហ៊ានដេញនៅពេលដែលក្របីដើរចេញបងដេញឲ្យស្រីមើល។