(គេហទំព័រ ពន្លឺខ្មែរអមត:)ប្រភពច្បាស់ការប្រាប់ថា លោក កែម សារិទ្ធ ជាមន្ត្រីយោធាកងពលលេខ ៥១ ផង ជាមន្ត្រីនៅសង្កាត់ ប៉ោយប៉ែតផង
ចេញផ្សាយថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបន្ទាយមានជ័យ ÷ ករណីនេះគឺ កំពុងបំផ្លាញលុយជាតិ ដោយសារ ខ្លួនមួយ មានការងារ ២កន្លែង បើកប្រាក់ខែ ក៏២កន្លែង ។ ប្រភពប្រាប់ថា ជាច្រើនឆ្នាំ មកហើយ លោក កែម សារិទ្ធ មិនដែរ ចូលបន្ទាយ នោះទេ គឺយូរៗទៅបង្ហាញមុខ ម្តង ឬ ឃើញមុខ តែពេលបើកប្រាក់តែប៉ុណ្ណោះ ព្រោះលោក កែម សារិទ្ធ ក្នុងមួយថ្ងៃៗ រវល់តែ មកបំរើការងារនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
តើក្រុងប៉ោយប៉ែត ពិតជាខ្វះ ធនធានមនុស្ស ចេះដឹងមែនទេ ទើប យកយោធា មក បំរើការងារ នៅសាលាសង្កាត់ប៉ោយប៉ែត បែបនេះ?
តើករណីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ យោធភូមិភាគទី៥ គួរមានវិធានការយ៉ាងណា ចំពោះ លោក កែម សារិទ្ធ ដែលជាកម្លាំងយោធា បំរើការងារ នៅកងពលលេខ៥១ តែ មិនទៅបំពេញតួនាទី របស់ខ្លួន បែរ ជាទៅសង្ងំ បំរើការងារ នៅសាលាសង្កាត់ ប៉ោយប៉ែត តែបើកប្រាក់ខែ ទាំង២កន្លែង ផ្គើនជាមួយបទបញ្ជារថ្នាក់ដឹកនាំ ហើយម្យ៉ាង វិញទៀត សកម្មភាព មួយនេះ គឺកំពុងតែ ឃុបឃិតគ្នា បំផ្លាញលុយជាតិ ហើយ ។
ជុំវិញបញ្ហានេះ សារព័ត៌មាន យើង នៅមិនទាន់ បានទទួល ការបំភ្លឺពីលោក កែម សារិទ្ធ នៅឡើយទេ ដោយសារគ្មានលេខ ទូរស័ព្ទ ទំនាក់ទំនង ។ ប្រភពពីរអង្គភាពfriday ដូចនេះអង្គភាព រង់ចាំការបំភ្លឺគ្រប់ពេល ធ្វើការ តាមរយៈលេខទូរស័ព្ទ ដូចខាងលើ៕