(គេហទំព័រ ពន្លឺខ្មែរអមត:)រថភ្លើង vs បុករថយន្ដយីឌុបដឹកដំឡូងមុីខាងរថភ្លេីងកំពិតមុខ -ឯរថយន្តប៉ើងផ្ងាជេីងច្រោងអូសចំងាយ២០០ម៉ែត្រតែសំណាងគ្មានអ្នករបួស
ចេញផ្សាយថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
បន្ទាយមានជ័យ ៖ រថភ្លើងបុករុញរថយន្តធុនធំដឹកដំឡូងមី ចំងាយជិត២០០ម៉ែត្រ ក្រឡាប់ចាក់ដំឡូងមីចោលអស់ជាង២០តោន សំណាងគ្មានអ្នករងរបួស ហេតុការណ៍នេះកើតឡើង នៅម៉ោង២១.០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិច ផ្សារអូរស្ងួត ស្ថិតនៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
អ្នកបើកបររថយន្តមានឈ្មោះ ពាន់ ពៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
នគរបាលចរាចរណ៍ស្រុកមង្គលបូរីបានប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺរថភ្លើងដែលមានលេខពីមុខ៦៦៥៧បានបើកបរពីខេត្តបាត់ដំបងមកខេត្តបន្ទាយមានជ័យ នៅពេលយប់ដល់ចំណុចផ្លូវបំបែក ពីផ្លូវជាតិលេខ៥ នៅភូមិស្ងួតស្រុកមង្គលបូរី ឆ្ពោះទៅស្រុកបវិលខេត្តបាត់ដំបងបានបុកចំពាក់កណ្តាលរថយន្តធុនធំប្រភេទផ្លូវ៥ពាក់ស្លាកលេខភ្នំពេញ3D.5575ដែលដឹកដំឡូងមីស្ងួតពេញបុកហើយរុញ ជិត២០០ម៉ែត្រ ក្រឡាប់ នៅខាងកើតផ្លូវដែកតែសំណាងគ្មានរងគ្រោះ។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យខូចខាតរថយន្តធុនធំប្រភេទផ្លូវប្រាំកំពិតចំពាក់កណ្តាល និងដំឡូងមីស្ងួតជាង២០តោនត្រូវបានក្រឡាប់ចាក់ចោលចំណែក រថភ្លើងកំពិតមុខផ្នែកខាងស្តាំ។
ម្ចាស់រថយន្តបានប្រាប់ថា៖ មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគាត់បានដឹកដំឡូងមីស្ងួតទំងន់ជាង២០តោនពីខេត្តឧត្តរមានជ័យ គោលដៅដឹកទៅព្រំដែនក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដល់ចំណុចកើតហេតុ បានបើកឆ្លងកាត់ផ្លូវដែក ត្រូវរថភ្លើងបុកហើយរុញប្រមាណជិត២០០ម៉ែត្របណ្តាលក្រឡាប់តែម្តង។
ប្រជាពលរដ្ឋនៅក្បែរផ្លូវដែកបានប្រាប់ថា៖ មួយរយៈនេះមិនដែលឃើញរថភ្លើងចរាចរណ៍ទៅមកទេហើយកាលពីមុននៅពេលរថភ្លើងឆ្លងកាត់ឃើញមានអ្នកមកចាំធ្វើចរាចរណ៍ហើយបើស៊ីភ្លេខ្លាំងៗ២ទៅ៣ដង តែពេលនេះរថភ្លើងបើកពេលយប់ហើយគ្មានអ្នកមកធ្វើចរាចរណ៍ ទើបបណ្តាលឲ្យបុករថយន្តក្រឡាប់៕