(គេហទំព័រ ពន្លឺខ្មែរអមត:)មេឈ្មួញឈើ ដុះស្លែឈ្មោះ កោះ សំភី ឬ ហ៊ុំ ហយ ហៅ (តាហយ) !!!រកស៊ីដឹកជញ្ជូនឈើរាប់ឆ្នាំហើយទើបជាប់អន្ទាក់កងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសលួចឆ្មក់បង្រាបបានសម្រេច
ចេញផ្សាយថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តពោធិ៍សាត់ ÷ មហាជនអបអរសាទរកងកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស ឆ្មក់បង្រ្កាបបានរថយន្តកែឆ្នៃ ដឹកឈើ១គ្រឿងក្នុងចំណោម ៣គ្រឿង ខណៈពេល មេឈ្មួញ រួមគំនិត ជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចខិលខូចក្នុងមូលដ្ឋានយករថយន្តកែឆ្នៃ ចូលព្រៃដឹកឈើខុសច្បាប់ ខ្នាតយក្សៗ យ៉ាងគគ្រឹក គគ្រេង ដែលគេស្គាល់ថា គឺជារថយន្តរបស់មេឈ្មួញឈើ ដុះស្លែឈ្មោះ កោះ សំភី ឬ ហ៊ុំ ហយ ហៅ (តាហយ) !!!
ជាក់ស្ដែងមួយរយៈពេលកន្លងមកថ្មីៗនេះ ក្រុមឈ្មួញធំៗ នៅតែធ្វើសកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិ និងគៀងគរប្រជាពលរដ្ឋឲ្យចូល ព្រៃទៅកាប់ផ្តួលបំផ្លាញដើមឈើធំៗចេញពីក្នុងតំបន់ព្រៃភ្នំ ក្នុងតំបន់ដែនជំរកសត្វព្រៃ-ភ្នំឱរ៉ាល់ ដើម្បីកាប់ អារពុះជ្រៀកឈើ មានទាំងឈើក្រហម និងឈើឃ្លុំដែលមានមុខកាត់ធំៗ រួចធ្វើសកម្មភាពដឹកចេញមកក្រៅ តាមរយះរថយន្តកែឆ្នៃ គ្រប់ប្រភេទ និងគ្រប់ៗរូបភាពតែម្ដងមិនដែលឃើញពូៗ បងៗអស់លោកមន្ត្រីជំនាញ ឬអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការបង្ក្រាបបានម្តងណានោះឡើយ ម្នាក់ៗ សង្ងំទទួលលាភសក្ការៈ ដេកលក់ស្ងាត់ឈឹង ដូចចោរ លួចសេះអញ្ចឹង។ ម្យ៉ាងវិញទៀតធ្វើការងារ របៀបអ៊ែលៗ កន្ទេលធំបន្លំដេក មិនដែលរាយការណ៍ជូនទៅមេៗរបស់ខ្លួនដូចជាមន្ទីរបរិស្ថានខេត្ត ក៏ដូចជាខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់នោះទេ ។ ចំណុចត្រង់នេះហើយ ដែលមហាជន គាត់ដាក់ការសង្ស័យថា÷ តើអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីឡេមឡឺមក្នុងមូលដ្ឋានបានទទួលផលប្រយោជន៍ពីរមេឈ្មួញឈើធំៗ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ពិតមែនទេ? ទើបម្នាក់ៗ ភ្លេចតួរនាទីរបស់ខ្លួនបែបនេះ រហូតទាល់តែ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាបបានឈើ មានមុខកាត់ធំៗ ជាក់ស្ដែងហើយយកមកប្រគល់ឲ្យពួកគាត់ ដែលជាមន្ត្រីជំនាញ ទើបភ្ញាក់ខ្លួនព្រើត ហើយស្រឡាំងកាំង បើកភ្នែកធំៗតែម្ដង ។
យោងតាមសេចក្ដីច្បាស់ការមួយពីកម្លាំងសហការដែលបានចុះប្រត្តិប្រត្តការបង្រ្កាបរថយន្តកែច្នៃដឹកឈើផ្ទាល់បានអោយអង្គភាពយើងដឹងថានៅរសៀលថ្ងៃព្រហស្បត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះ កងកម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបានរថយន្តកែច្នៃដឹកឈើមួយគ្រឿងផ្ទុកទៅដោយឈើមានមុខកាត់ធំៗនៅពីលើដែល ធ្វើឡើងនៅលើកំណាត់ផ្លូវលំ១ខ្សែ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមប្រភពដ៌ដែលបានបន្តទៀតថាក្រុមការងារ កងកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយទទួលបានសេចក្តីរាយការណ៌ជាសម្ងាត់និងចុះធ្វើការដោយយកចិត្តទុកដាក់ផងនោះក្រោយមកទើបកម្លាំងបានជួបរថយន្តកែច្នៃចំនួន៣គ្រឿង ប៉ុន្តែដោយមានកម្លាំងតិចធ្វើការបង្រ្កាបបានតែ១គ្រឿងប៉ុណ្ណោះ ដោយមានផ្ទុកឈើអារជ្រុងចំនួន៣ដុំធំៗស្មើប្រមាណ១០ម៉ែត្រត្រីគុណការបង្ក្រាបនេះដែរដូចវាយបំបែកឆ្នាំងបាយលោក សុខ ប្រសិទ្ធ និងលោក ប៉ុល ចាន់ថា មេព្រៃឈើតុំ និងក្រគរ រួមទាំងលោក សេន ឆៃលី មន្ត្រីបរិស្ថាន មានតួនាទីជាប្រធានស្នាក់ការរង(អំពិល)អញ្ចឹង កាលពី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នោះ ។
រថយន្តកែច្នៃត្រូវបានបង្រ្កាបមានផ្ទុកឈើអារបួនជ្រុងចំនួន៣ដុំធំៗ ក្នុងនោះចំនួន២ដុំមានមុខកាត់ទំហំប្រមាណ០,៥០ម៉ែត្រ គុណនឹង០,៥០ម៉ែត្រ ប្រវែង៦ម៉ែត្រ និង១ដុំទៀត មានមុខកាត់ទំហំប្រមាណ០,៩០ម៉ែត្រ មានប្រវែង៦ម៉ែត្រដូចគ្នា ដូច្នេះឈើជ្រុងទាំងចំនួន៣ដុំធំៗនេះ មិនក្រោម១០ម៉ែត្រត្រីគុណនោះទេ ហើយឈើអារបួនជ្រុងដឹងតាមមធ្យោបាយរថយន្តកែច្នៃនេះ ចេញពីតំបន់ព្រៃភ្នំដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ ឆ្លងកាត់ស្នាក់ដ៍រឹងម៉ាំមួយ គឺ ស្នាក់ការរង(អំពិល)មានលោក សេន ឆៃលី មន្ត្រីបរិស្ថានជាប្រធាន ហើយរថយន្តកែច្នៃដឹកឈើនេះមកទំលាក់ចុះនៅក្បែរបងសង្កាត់រដ្ឋបាលព្រៃឈើ.ឈើតុំ មានលោក សុខ ប្រសិទ្ធ ជានាយសង្កាត់ ទំរ៉ាំមកដល់នេះក៍ឆ្លងកាត់សមត្ថកិច្ចតាមដងផ្លូវច្រើនស្ថាប័ន ក្នុងនោះក៍មាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចថ្នាក់ក្រសួងមហាផ្ទៃឈរជើងនៅទីនោះផងដែរ ។
យោងតាមប្រភពព័ត៌មានដែលបានបែកធ្លាយមកថា លោក សេន ឆៃលី មន្ត្រីបរិស្ថាន និងជាប្រធានស្នាក់ការរង(អំពិល)ដែលល្បីល្បាញខាងពង្រាយមន្រ្តីក្រោមឱវ៉ាទដាក់តាមគម្ពោទព្រៃគ្រប់ច្រកល្ហក់នោះគ្មានសមត្ថភាពបង្ក្រាបឡើយគឺដើម្បីតែផលប្រយោជន៍ប្រមូលលុយពីរទេះក្របី ម៉ូតូ គោយន្ដ និងរថយន្តដឹកឈើតែប៉ណ្ណោះ រាល់អ្នកសារព័ត៌មានធ្វើការសម្ភាសន៍តាមរយៈទូរស័ព្ទទៅលោក សេន ឆៃលីប្រធានស្នាក់ការរង(អំពិល)ម្តងក្នុងតំបន់គាត់គ្រប់គ្រងគាត់តែងតែឆ្លើយថាគ្មានបទល្មើសព្រៃឈើឆ្លងកាត់ឬឈើដែលលោកថែរក្សារនោះដែរកន្លងមកធ្លាប់ឆ្លើយតាមរយ:ទូរសព្ទលក្ខណៈឌឺដងមកអ្នកសារព័ត៌មានថាមានតែអ្នកដឹកថ្មឆ្លងកាត់ហើយគេមានច្បាប់អនុញ្ញាតថែមទៀតផង ។
ដោយឡែក លោក សុខ ប្រសិទ្ធ ជានាយសង្កាត់រដ្ឋបាលព្រៃឈើ.ឈើតុំ បានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃដដែលនេះដែរថា វត្ថុតាងរថយន្តកែច្នៃដឹកឈើត្រូវបានបង្រ្កាប លោកបានទទួលហើយដើម្បីបន្តនីតិវិធី ។