(គេហទំព័រ ពន្លឺខ្មែរអមត:)ឈ្មួញមានងារជាឧកញ៉ា ចាក់ដីលុបព្រៃលិចទឹក នៅឃុំជ្រោយស្វាយយកធ្វើជាកម្មសិទ្ធិលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល​ មិនហ៊ានប៉ះពាល់ឈ្មួញមានងារជាឧកញ៉ានោះទេ..?

ចេញផ្សាយថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តកោះកុង ÷ នៅពេលថ្មីៗមានឈ្មួញមានងារជាឧកញ៉ា ធ្វើសកម្មភាពចាក់ដីលុបព្រៃលិចទឹក ព្រៃស្មាច់ និងព្រៃកោងកាង របស់រដ្ឋទន្ទា្រនយកធ្វើជាកម្មសិទ្ធិយ៉ាងស្រួលៗ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានឲ្យដឹងថា ដីព្រៃលិចទឹក ព្រៃបម្រុងស្មាច់ និងព្រៃកោងកាង ជាច្រើនហិកតា ក្នុងមូលដ្ឋានពួកគាត់ជាច្រើនហិកតា ក្នុងមូលដ្ឋានពួកគាត់ត្រូវឈ្មួញម្នាក់មានងារជាឧកញ៉ា ចាក់អាចម៍ដីលុបទន្ទា្រនយកធ្វើជាកម្មសិទ្ធិ យ៉ាងរលូន។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកោះកុង ក៏ដូចជាមន្រ្តីអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុក មិនចាត់វិធានការទប់ស្កាត់ករណីឈ្មួញចាក់ដីលុបព្រៃលិចទឹក ព្រៃស្មាច់ និងព្រៃកោងកាង នៅភូមិឈើនាង នោះទេ។ ហេតុនេះហើយទើបឈ្មួញមានងារជាឧកញ៉ា ធ្វើសកម្មភាពចាក់ដីលុបព្រៃលិចទឹក ព្រៃស្មាច់ និងព្រៃកោងកាង របស់រដ្ឋទន្ទា្រនយកធ្វើជាកម្មសិទ្ធិ។

ប្រជាពលរដ្ឋបានអះអាងថាប្រសិនពួកគាត់ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកបន្តិចបន្តួចដើម្បីប្រកបរបរកសិកម្មចិញ្ចឹមជីវិត ត្រូវមន្រ្តីជំនាញពាក់ព័ន្ធ មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបយ៉ាងកំរោលចោទថាជាអំពើខុសច្បាប់។ ប៉ុន្តែនៅពេលឈ្មួញមានលុយមានអំណាចចាក់ដីលុបព្រៃលិចទឹក ព្រៃស្មាច់ ព្រៃកោងកាងជាច្រើនហិកតារំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើនបែរជាមន្រ្តីជំនាញ មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចសម្ងំស្ងាត់ឈឹងមិនហ៊ានចាត់វិធានការបង្ក្រាបឡើយ។ ជាពិសេសមេឃុំជ្រោយស្វាយ និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល​ មិនហ៊ានប៉ះពាល់ឈ្មួញមានងារជាឧកញ៉ា ដែលទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករបស់រដ្ឋនោះទេ ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងប្រធានមន្ទីរពាក់ព័ន្ធ ក្នុងខេត្តកោះកុង ចាត់វិធានការទប់ស្កាត់ករណីឈ្មួញមានងារជាឧកញ៉ា ចាក់ដីលុបព្រៃលិចទឹក ព្រៃបម្រុងស្មាច់ និងព្រៃកោងកាង ក្នុងភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព។ ដោយហេតុថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះឈ្មួញសម្រុកដឹកជញ្ជូនអាចម៍ដីចាក់លុបព្រៃលិចទឹក ព្រៃស្មាច់ និងព្រៃកោងកាង ជាច្រើនហិកតា យ៉ាងរលូន ហើយមេឃុំជ្រោយស្វាយ និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល មិនហ៊ានក្អកជាមួយឈ្មួញទេ។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មន្រ្តីជំនាញ និងមន្រ្តីអាជ្ញាធរមូលដ្ឋានទេនោះ គឺគ្មានឈ្មួញណាអាចចាក់ដីលុបព្រៃលិចទឹក ព្រៃស្មាច់ និងព្រៃកោងកាង ក្នុងភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ឡើយ។មានត