លោកដា ចំរើនអធិការក្រុងសៀមរាបគួរទុក្ខឬកំចាត់ចោលបនូវល្បែងស៊ីសងខុសច្បាប់ជល់មាន់តាមទូរទស្សន៍អនឡាញកើតមានក្នុងដែនសម្ថតកិច្ចដែលខ្លួនគ្រប់គ្រង

ចេញផ្សាយថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២
ការិយាល័យពន្លឺខ្មែរអមតះ 017778289=08882476167

ខេត្តសៀរាម ៖ ល្បែងស៊ីសងខុសជល់មាន់ខុសច្បាប់តាមទូរទស្សន៍អនឡាញបើកអោយពលរដ្ឋខ្មែរចូលចាក់ភ្នាក់ដាក់លុយកក្រើតនៅហាងកាហ្វេស្រីមុំ ស្ទឹងសៀមរាបសង្កាត់ ស្លរក្រាមក្រុងសៀមរាបលោកដា ចំរើនអធិការក្រុងសៀមរាបនិងស្ថាប័នជំនាញពាក់ពន្ធ័ក្នុងស្រុកខេត្តមិនទាន់មានចំណាត់ការក្នុងការចុះទៅបង្រ្កាប។

ពលរដ្ឋលើកឡើងថាសព្វថ្ងៃល្បែងស៊ីសងខុសច្បាប់ដែលពេញនិយមជាងគេនៅក្នុងក្រុងសៀមរាបខេត្តសៀមរាបគឺជល់មាន់តាមទូរទស្សន៍អនឡាញដោយបើកលេងតាមហាងកាហ្វេម៉ាសេរីជាពិសេសហាងកាហ្វេស្រីមុំស្ទឹងសៀមរាបមានក្នុងអ្នកញៀនល្បែងនាំគ្នាផ្ដុំយ៉ាងច្រើនកុះកចូលទៅចាក់ភ្នាក់ដាក់លុយរាប់លានក្នុងមួយៗគួដោយមិនញញើតច្បាប់ព្រោះម្ចាស់ឧបត្ដមធំបានរត់ការបង់លុយជួនសម្ថតកិច្ចចាប់តាំងពីថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្ត។

តើលោកឧត្ដមសេនីយ៍ទោ តេង ចន្ទ័ណាតស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាបលោកនិងចាត់ការបែបណា.?ចំពោះបនល្បែងជល់មាន់តាមទូរទស្សន៍អនឡាញនៅក្នុងក្រុងសៀមរាបខេត្តសៀមរាបដែលបង្កើតពាសពេញទៅដោយបនល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យបែបនេះ។

ឯណាទៅពាក្យថា ភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុងដែលថ្នាក់លើដាក់មន្រ្តីថ្នាក់ក្រោមអនុវត្តអោយបានភ្ជាប់ភ្ជួននិងបង្រ្កាបរាល់បទល្មើសប្រព្រឹត្តបនល្បែងស៊ីសងខុសច្បាប់លោកដា ចំរើនអធិការក្រុងសៀមរាបមិនព្រមអនុវត្តគោលការច្បាប់ឬដូចពាក្យចាស់ពោលថា(បើខ្មោចស្រុកមិនអោយដៃខ្មោចក៍មានចូលមកដែរ.!)។

នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២នេះក្រុងការងារយើងមិនអាចសុំការបកស្រាយពីម្ចាស់ហាងការហ្វេស្រីមុំ ស្ទឹងសៀមរាប ស្ថិតនៅសង្កាត់ស្លរក្រាម ក្រុងសៀមរាបបាននៅឡើយនោះទេសម្រាប់ការផ្ដល់ទីតាំងជួលអោយក្រុមប្រព្រឹត្តបទល្មើសបង្កើតបនល្បែងជល់មាន់ខុសច្បាប់តាមទស្សន៍អនឡាញដែលកំពុងប្រព្រឹត្តផ្ទុយពីច្បាប់និងល្មើសក្នុងការចែងច្បាប់ក្នុងមាត្រា១និង មាត្រា២។

ចំណែកលោក ដា ចំរើន អធិការក្រុងសៀមរាបក្រុមការងារយើងបានធ្វើសេចក្ដីរាយការណ៍ជូនលោករួចហើយតាមប្រពន្ធ័ whatsappចូលមើលតែមិនឆ្លើយតប៕