
សមត្ថកិច្ចឃាត់ខ្លួនជនដៃម្នាក់ ករណីសម្លាប់ដៃគូររកស៊ីជួញដូរវត្ថុបូរាណជាមួយគ្នាស្លាប់យ៉ាងអណោចអធម្ម
ចេញផ្សាយថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២
ការិយាល័យពន្លឺខ្មែរអមត: 017778289=0882476167
ខេត្តតាកែវ ÷ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកក្ដដា ឆ្នាំ២០២២នេះ សមត្ថកិច្ច នៃអធិការនគរបាលក្រុងដូនកែវ ដឹកនាំដោយ លោកវរសេនីយឯក ឥន្ទ មណ្ឌល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនដៃដល់សម្លាប់ ដៃគូររកស៊ីរបស់ខ្លួន។
បើយោងតាមចម្លើយសារភាពរបស់ ជនសង្ស័យ ដែលមិនទាន់កំណត់អត្តសញ្ញាណ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២ កើតឡើងនៅ ភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មូលហេតុទើបគាត់ឈានដល់ការសម្លាប់ គឺពាក់ព័ន្ធនឹងការរកស៊ីជួញវត្ថុបុរាណជាមួយគ្នា ហើយជនរងគ្រោះបានយកកាំភ្លើងមកគំរាមសម្លាប់គាត់ នៅយប់ថ្ងៃកើតហេតុ គាត់ក៏បានយកពូថៅមកកាប់ចំក្បាលជនរងគ្រោះ ចំនួនពីរពូថៅបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងផ្ទះរបស់គាត់ ហើយសាកសពត្រូវបានគាត់យកទៅផ្លង់ចោល នៅស្រះទឹកមួយកន្លែងដែលមានចម្ងាយប្រហែលជា ៣០០ម៉ែត្រ ជនរងគ្រោះមានទីលំនៅខេត្តរតនគិរី ជនបង្កមានទីលំនៅនៅភូមិសួរចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅនឹងផ្ទះកើតហេតុតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕