អាងខ្លួលជាពូលិស លោក ឌុក ហឿន មេប៉ុស្ដិ៍ត្រពាំក្រញ៉ូង ប្រើហិង្សាវាយប្រពន្ធរបស់ខ្លួនយ៉ាងព្រៃផ្សៃ គ្មានអ្នកណាហ៊ានចេញមុខជួយ
ចេញផ្សាយថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២
ការិយាល័យពន្លឺខ្មែរអមត: 017778289=0882476167
ខេត្តតាកែវ៖ សេចក្តីរាយការណ៍ ប្រាប់ថាលោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង នៃអធិដ្ឋាននគរបាលស្រុកត្រាំកក់ បានប្រើហិង្សាវាយទៅលើប្រពន្ធរបស់ខ្លួនដោយប្រើស្នាប់កាំភ្លើងយ៉ាងសាហាវព្រៃផ្សៃ បង្ករឱ្យភ្ញាក់ ផ្អើលយ៉ាងខ្លាំង ប៉ុន្តែបែរជាលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ដែលគេដឹងថាជាបងប្រុសបង្កើតរបស់លោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង បិទ បាំង គ្មានចំណាត់ការទៅលើ ជនបង្ករ បណ្តោយ អោយជន
បង្ក ធ្វើអ្វីតាមអំពើចិត្ត។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ មានករណីហិង្សាបង្កដោយលោក ឌុក ហឿន តួនាទីជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រញូង បានប្រើហិង្សាវាយទាត់ធាក់លើប្រពន្ធ ថែមទាំងដកកាំភ្លើងខ្លីពីចង្កេះ វាយ ក្បាលប្រពន្ធរបស់ខ្លួនបណ្តាលឲ្យប៉ោងក្បាលប៉ោងភ្នែកយ៉ាងធ្ងន់ធ្ងរបង្កឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងដល់អង្គភាពសមី ប៉ុន្តែបែរ ជាគ្មានចំណាត់ការច្បាប់ចំពោះ លោក ឌុក ហឿន នេះហាក់ដូចជាច្បាប់នៃអធិការស្រុកត្រាំកក់ខេត្តតាកែវ បែង ចែកជាពីរ (ពោលគឺ) ពលរដ្ឋធ្វើខុសចាប់ ចំណែកឯសមត្ថកិច្ចធ្វើខុសបែរជាសម្ងំស្ងៀម ដោយធម្មតា។
ពាក់ព័ន្ធទៅនឹងករណីហិង្សាខាងលើនេះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នង ការនគរបាលខេត្ត តាកែវ មេត្តាចាត់វិធាន ការចំពោះលោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង ដែលប្រើហិង្សាយ៉ាងឃោរឃៅទៅលើស្ត្រីភេទជាប្រពន្ធផង៕