អាជ្ញាធរ​ក្រុង​ប៉ៃលិន​ចុះ ពិនិត្យមើល​លូ​អម​ផ្លូវ​មួយ​ខ្សែ​តាម​ការស្នើសុំ​ដើម្បី​រៀបចំ​គម្រោង​នេះ​ឲ្យបាន​ឆាប់​

ប៉ៃលិន​៖ នៅ​ម៉ោង​៨:៣០​នាទី ព្រឹក ថ្ងៃ​៣​រោច ខែ​ពិសាខ​ឆ្នាំ​កុរ សំរឹទ្ធិ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ក្រុង​ប៉ៃលិន​ចុះ ពិនិត្យមើល​លូរ​អម​ផ្លូវ​មួយ​ខ្សែ​ដឹកនាំ​ដោយ​លោក ស៊ុន យី​អភិបាល​គណៈ​អភិបាលក្រុង​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​មួយ​ខ្សែ ប្រវែង​១១៥០​ម៉ែត្រ និង​ទទឹង​១២.​ម៉ែត្រ ដែល​កំពុង​ស្ថាបនា​ប្រពន្ធ័​លូ​ប្រអប់អម​សងខាង​ផ្លូវតម​តាម​ការស្នើរ​សុំ​ជួយ​ដោះស្រាយ ពី​ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ ដែល​រស់នៅ​ក្រុម​ភូមិប​ឌិន​នៀ សង្កាត់​ប៉ៃលិន​
​ក្រុងប៉ៃលិន​។​

​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​មូលដ្ឋា​ន​ថា រដ្ឋបាល​សង្កាត់​សង្កាត់​ប៉ៃលិន​បាន​ដាក់​គម្រោង​អភិវឌ្ឍន៍​ឆ្នាំ​២០១៩ ចំពោះ​ផ្លូវ និង​ប្រពន្ធ័​លូ ដែល​នៅ​សេសសល់ ក្នុង​សង្កាត់​ក្រុងប៉ៃលិន​នៅមាន​សេសសល់​បន្តទៀត​….​។ ជាមួយគ្នានេះ​លោក ស៊ុន យី អភិបាល​គណៈ​អភិបាល​ក្រុង​ប៉ៃលិន​បានទទួល​ឯកសារ​ពី​មន្ត្រី​ជំនាញ​មក​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​
​មេ​តា​យោគយល់​នៅពេល​ក្រុមការងារ​ការដ្ឋាន​ចាប់ផ្តើម​ធ្វើ​ដើម្បី​ឲ្យបាន​លឿន​បំផុត ដើម្បី​រៀបចំ​គម្រោង​នេះ​ឲ្យបាន​ទាន់​ពេល​ជូន​ប្រជាពលរដ្ឋ​។​

​ដោយ​ឃើញ​មាន​ការយកចិត្តទុកដាក់​ភ្លាម​បែបនេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិប​ឌិន​នៀវ​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​.​បាន​សម្ដែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ អជ្ញាធរ និង​លោក ស៊ុន យី អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​ប៉ៃលិន​ដែល​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ ចុះ​មក​សួរសុខទុក្ខ​ផ្ទាល់ ក្នុងភូមិ​យើងខ្ញុំ អំពី​បញ្ហា​ខ្វះខាត​លូទឹកស្អុយ​ប្រើប្រាស់​ដែល យើងខ្ញុំ​បានស្នើរ​កាលពី​ពេល​ថ្មីៗ​នេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​កោត​ស​សើ​ទឹកចិត្ត​ដ៏​ល្អ​បំផុត​របស់​លោក​អភិបាល​ក្រុង​ប៉ៃលិន​ដែរ​បាន​ចុះ​ជួយ​ដោះស្រាយ​បញ្ហា​សុខទុក្ខ​ក្នុងភូមិ​យើងខ្ញុំ យើងខ្ញុំ​ទាំងអស់ សូម​ជូនពរ​អោយ​លោក​អោយ​មាន សុខភាព​ល្អ កលាំង​មាំមួន នឹង ក្រុមគ្រួសារ​លោក​ជួប​ប្រទះ​តែ ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ​៖ អាយុ វណ្ណះ សុខៈ ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ​៕