អ្នកស្រី ផាត់ សុជឿន ច្រានចោលការចោទប្រកាន់របស់លោក ផូ ស៊ីផា ថាបង្កើតអង្គហេតុបំបែកបំបាក់ប្តីប្រពន្ធ
ចេញផ្សាយថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
សៀមរាប៖ អ្នកស្រីផាត់ សុជឿន ជាអាជីវកររកស៊ីម្នាក់ ច្រានចោលចំពោះការចោទប្រកាន់របស់ អ្នកគួកជេរដីដ៏សំបូររឿងអាស្រូវនៅស្រុកបន្ទាយស្រីម្នាក់ឈ្មោះផូ ស៊ីផា ដែលថា អ្នកស្រីជាបង្កើតអង្គហេតុបំបែកបំបាក់ប្តីប្រពន្ធរបស់ខ្លួន។
អ្នកស្រី ផាត់ សុជឿន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៥ សីហានេះថា ករណីបុគ្គលឈ្មោះផូ ស៊ីផា ចោទប្រកាន់ថា អ្នកស្រីបង្កើតអង្គហេតុដើម្បីបំបែកបំបាក់ប្តីប្រពន្ធរបស់ខ្លួន ពុំមែនជាការពិតនោះឡើយ។ “ការចោទប្រកាន់របស់បុគ្គលឈ្មោះផូ ស៊ីផា ដែលគ្មានមូលដ្ឋានច្បាស់លាស់នេះខ្ញុំផាត់សុជឿន សុំធ្វើការច្រានចោលទាំងស្រុង”។
ការបញ្ជាក់ អំពីការមិនទទួលស្គាល់ របស់អ្នកស្រីផាត់ សុជឿន គឺបន្ទាប់ពីឈ្មោះផូ ស៊ីផា ដែលគេស្គាល់ថា ជាឈ្មួញខាងរៀបចំដីខ្យល់លក់ និងឆបោក ប្រចាំខេត្តសៀមរាប ជាពិសេសក្នុងស្រុកបន្ទាយស្រី បានចេញមុខបកស្រាយអោយសារព័ត៌មានមួយចុះផ្សាយ ដោយចោទថាអ្នកស្រីផាត់ សុជឿន ជាអ្នកបង្កើតអង្គហេតុអោយប្តីប្រពន្ធ ផូ ស៊ីផា បែកបាក់គ្នា។
អ្នកស្រីផាត់ សុជឿន បន្ថែមថា បុគ្គលឈ្មោះផូ ស៊ីផា កាលពីកន្លងទៅ ព្រោះតែបានប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងប្រឆាំងអ្នករាជ ការ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ។ តែចំពោះថា ធ្លាក់ខ្លួនឈឺ បែកបាក់គ្រួសារ ឬយ៉ាងណានោះ គឺអ្នកស្រីមិនបានដឹង ហើយរិតតែមិនពាក់ពន្ធ័និង អ្នកស្រីទៀតផង។
អីចឹងទេសូមសាធារណ:ជន មេត្តាកុំមានការយល់ច្រឡំមកលើរូបអ្នកស្រី តាមការលើកឡើងរបស់បុគ្គលឈ្មោះផូ ស៊ីផា ព្រោះគាត់អាចវង្វេង ស្មារតី ដើរនិយាយបរិហារពីមនុស្សម្នាក់ទៅមនុស្ស ម្នាក់ដោយគ្មានមូលដ្ឋាន។
.សូមរំលឹកថា លោកផូ ស៊ីផា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១ តាមដីកាបង្គាប់ឲ្យ នាំខ្លួន លេខ ១៧៣/២១ ចុះ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ របស់ព្រះរាជអាជ្ញា នៃសាលាដំបូង ខេត្តសៀមរាប។ ជនត្រូវចោទ មានឈ្មោះ ផូ ស៊ីផា អាយុ ៤៦ ឆ្នាំ ទីលំនៅ ភូមិ ព្រៃគុយ ឃុំ អំពិល ស្រុក ប្រាសាទបាគង ខេត្ដ សៀមរាប មុខរបរ គួកជេរដី ហើយជននេះ គេចវេសមិន ព្រមចូលខ្លួនទៅតាមការកោះហៅ របស់ ព្រះរាជអាជ្ញា ជាច្រើនដង ។ បុគ្គលផូ ស៊ីផា ត្រូវគេប្តឹងបទចោទ ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយ សុចរិត ” និង បទ “ ប្រឆាំង និងអ្នករាជការ “ ប្រព្រឹត្តទៅនៅ ភូមិ សណ្តាយ ឃុំ ខ្នារ សណ្តាយ ស្រុក បន្ទាយស្រី ខេត្តសៀមរាប កាលពី ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១។
បើតាម ខ្លឹមសារ នៃ បណ្តឹងបាន បញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ គណៈកម្មការសុរិយាដីខេត្ត និងស្រុក បន្ទាយស្រី បានចុះបោះ បង្គោល ព្រំលើក្បាលដីជា ប្រភេទប្លង់ រឹង ទាំង ៦ ក្បាលដី ដែល មាន ចំនួន សរុប ២១.៤ ហិកតា នៅ ភូមិ សណ្តាយ ឃុំ ខ្នារ សណ្តាយ ស្រុក បន្ទាយស្រី ( ជិត ទីតាំង គម្រោង បុរី អង្គរ លែន ម៉ាក្ស ) ។ ក្នុងខណ:នោះស្រាប់តែ ឈ្មោះ ផូ ស៊ីផា បាន ចុះ មករារាំង ដកបំផ្លាញ បង្គោលព្រំ និងស្រែក ជេរប្រមាថ មកលើសមត្ថកិច្ច ។ ជាង នោះ ទៅទៀត ផូ ស៊ីផា បាន យក គ្រឿងចក្រ អ៊ីចស្ការ មកកាយ ហ៊ុំព័ទ្ធ ព្រំ ដី រំលោភ លើ ដី ស្របច្បាប់ ដែល មាន ប័ណ្ណ សំគាល់ សិទ្ធិ កាន់កាប់ អចលនវត្ថុ ( ប្លង់រឹង ) ក្នុងគោលបំណងលក់ទៅ អោយក្រុមហ៊ុន ពុះឡូត៍ក្នុងស្រុកមួយ ។ លោក ផូ ស៊ីផា នេះ ល្បី ខាង រៀប ដី ខ្យល់លក់ ពីមួយ ដាក់ទៅមួយ តាមរូបភាព លក់អោយអ្នកចាស់រួចហើយ លក់បន្ត ទៅ អោយអតិថិជនថ្មីៗ ទៀត ជាន់កម្មសិទ្ធិ គ្នាជាច្រើន ទោះជាដីមានម្ចាស់ ហើយក៏ដោយ ។
ក្រៅពីបណ្តឹង ចាប់ខ្លួន ខាងលើ ផូ ស៊ីផា នេះ ក៏មានបណ្តឹងជាច្រើនទៀត បាន ប្តឹងចូលទៅ កាន់ តុលាការ ពី “ បទ ក្បត់ ទុកចិត្ត ” ។
កាលពី ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ កំលាំង ចំរុះ ដឹកនាំដោយអាជ្ញាសាលានៃសាលាដំបូងខេត្ត សៀមរាប បានចុះអនុវត្តដីកាសម្រេច លេខ ១៩៩ ចុះ ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ ដោយ ឃាត់ ទុករថយន្ដ មួយគ្រឿង ម៉ាក Toyota Lexus RX330 ពណ៌ មាស ស្លាក លេខ សៀមរាប 2B-6806 ជា កម្មសិទ្ធិ របស់កូនបំណុល ឈ្មោះ ផូ ស៊ីផា ទៅតាមដើមបណ្តឹង លោក ទូស សាភឿន ( អគ្គនាយក គម្រោង បុរី អង្គរ លែ ន ម៉ាក្ស ) ពីបទ “ រំលោភលើ ទំនុកចិត្ត និង បង្វែរវត្ថុដាក់ ធានា ” តាមសាលក្រមព្រហ្មទណ្ឌ លេខ ៣៥ ញ /២៩១ សម្រេច អោយ ផូ ស៊ីផា ផ្ដន្ទាទោសព្រហ្មទណ្ឌ ដាក់ពន្ធនាគារ ជាប់ទោស ១ ឆ្នាំ ពិន័យជាប្រាក់ ចំនួន ២ លានរៀល និង បង្គាប់អោយ ផូ ស៊ីផា សងសំណងការខូចខាត ៥ ម៉ឺន ដុល្លារ និង សងជំងឺចិត្ត ៣០ លាន រៀល ៕