ពលរដ្ឋអស់សង្ឃឹមនិងសមត្ថកិច្ចហើយបើទីតាំងបើកល្បែងស៊ីសង បើកណេត{ចាក់បាល់}នៅបណ្តោយផ្លូវ៤៦៦សង្កាត់បឹងត្របែក បែជាសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមនមិនមានសមត្ថភាពចុះបង្ក្រាប!!!
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
រាជធានីភ្នំពេញ ៖ ប្រជាពរដ្ឋជាច្រើនខណ្ឌចំការមនទទូចស្នើសុំសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌចំការមនម្តងហើយម្ដងទៀតដើម្បីចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងបើកណេតចាក់បាល់និងល្បែងផ្សេងៗមួយកន្លែងក្នុងចំណុចបណ្តោយផ្លូវលេខ ៤៦៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ តើលោក កៀង ល័ក្ស មកកាន់តំណែងជាអភិបាលខណ្ឌចំការមនថ្មីមានចំណាត់ការយ៉ាងណាដែរឬក៏ទុកបណ្តែតបណ្ដោយអោយឲ្យពលរដ្ឋក្នុងមូលដ្ឋានដែនរបស់ខ្លួនរងគ្រោះនិងក្តៅក្រហាយដោយសារល្បែងស៊ីសង ។
ពលរដ្ឋបន្តថា៖ដោយសារល្បែងសុីសងរីកដូចផ្សិតចឹងហើយទើបកើតមានអំពើចោរកម្មផ្សេងៗជារឿយៗក្នុងមូលដ្ឋានដោយសារតែមន្តី្រពាក់ព័ន្ធក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌចំការមនមិនអើពើនឹងយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកំពុងក្តៅក្រហាយមានការព្រួយបារម្មណ៍ជាខ្លាំងខណៈពេលក្រុមអ្នកញៀនទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង។អាចនិងបង្ករឲ្យមានអំពើចោរកម្មផ្សេងៗកើតចេញពីការលេងល្បែងសុីសងដោយសារមន្ត្រីក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌមិនយកចិត្តទុកដាក់។
ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងមានមន្ទិលយ៉ាងខ្លាំងចំពោះលោក យិន សាន អធិការខណ្ឌចំការមន ខណៈល្បែងស៊ីសងបើកលេងច្បាស់ក្រឡែកបែជាលោកអធិការមិនមានសមត្ថភាពដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបចុះឱ្យពលរដ្ឋទៅរំពឹងអ្វីទៀតបើល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបង្ក្រាបមិនផង។
ជុំវិញករណីល្បែងស៊ីសងបង្កអាហានិភ័យនិងភាពក្តៅក្រហាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើតើលោក កៀង ល័ក្ស មកកាន់តំណែងជាអភិបាលខណ្ឌចំការមន តើគួរយកចិត្តទុកដាក់ក្នុងការបង្ក្រាបដែរឬយ៉ាងណា??ឬក៏នៅបណ្តោយឲ្យមានការបើកលេងល្បែងសុីសងខុសច្បាប់បើកដំណើរការបន្តទៀតដោយមិនខ្វល់ពីសុខទុកនិងសុវត្តិភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលយប់និងពេលថ្ងៃដូចក្នុងបច្ចប្បន្ននេះ។ឬក៏ទុកចិញ្ចឹមឆ្នាំបាយបន្តមិនអាចខ្វះបានទើបគ្មានវិធាការបង្ក្រាប!!!
ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដា្ឋនសង្ឃឹមថា៖លោក កៀង ល័ក្ស មកកាន់តំណែងជាអភិបាលខណ្ឌចំការមន គួរតែយកចិត្តទុកដាក់ក្នុងការដឹកនាំមន្ត្រីជំនាញនិងមានវិធានការចុះបង្ក្រាបទីតាំងល្បែងសុីសងខាងលើផងទានដើម្បីបញ្ចេញស្នាដៃនិងស្វាគមន៍មកកាន់តំណែងជាលោកអភិបាលខណ្ឌថ្មីនិងរួមចំណែកក្នុងទប់ស្កាត់ល្បែងសុីសងក្នុងមូលដ្ឋានដែនរបស់ខ្លួននិងចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖លួច-ឆក់-ប្លន់-គោសផ្ទះជាពិសេសអំពើហឹង្សារក្នុងគ្រួសារជាដើម។ល។!!! ៕