
បុរសវ័យក្មេងអំណាចធំជាងឈ្មោះ (ទី) បើកកន្លែងជល់មាន់សាជាថ្មីទៀតហើយនៅស្រុកព្រៃឈរព្រោះទីតាំងកន្លែងចាស់ស្រុកជើងព្រៃមិនបានសុខត្រូវបានកម្លាំងសម្ថតកិច្ចចុះបង្រ្កាបរួចហើយ!
ចេញផ្សាយថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តកំពងចាម ៖ នៅថ្ងៃទី៤ខែ កញ្ញាឆ្នាំ២០២២កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកជើងព្រៃនិងព្រះរាជអាជ្ញារងអមសាលាដំបូងចុះបង្រ្កាបទីតាំងជល់មាន់ខុសច្បាប់នៅចំណុចដីទួលឈូក ភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃរួចមកហើយ តែរងចាំមើលថាអស់លោកសមត្ថកិច្ចបន្តអនុវត្តច្បាប់ចុះបង្រ្កាបបនល្បែងជល់មាន់នៅឃុំស្រង៉ែង ស្រុកព្រៃឈរដែរឫយ៉ាងណាដោយគេដឹងថាទីតាំងនោះម្ចាស់ឈ្មោះ(ទី)ដែលមានឥទ្ធិពលអាចសន្ដំសម្ថតកិច្ចទូទាំងស្រុកនិងខេត្តបានដោយមិនបាច់ខំ។
ពលរដ្ឋរងចាំមើថាលោកវរសេនីយ៍ឯក កែវ ស៊ាង ហ៊ាន់ អធិការស្រុកព្រៃឈរនិងលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាមនិងបន្តនិតិវិធីច្បាប់បង្រ្កាបបនល្បែងស៊ីសងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ឈ្មោះ(ទី)នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៧៩ទៅគីឡូម៉ែត្រលេខ៨០ស្ថិតនៅភូមិស្ពានថ្មី រឺហៅផ្សាដីហុយម្ដុំលក់ទាខ្វៃ ឃុំស្រង៉ែង ស្រុកព្រៃឈរបានឫយ៉ាងណា?តើបុគ្គលឈ្មោះ(ទី)រូបនេះមានអំណាចមានខ្សែធំរងចាំការពារពីក្រោយខ្នងប៉ុណ្ណាទៅទើបកម្លាំងជំនាញនិងប្រព័ន្ធយុត្តិធម៍នៃច្បាប់មិនហ៊ានប៉ះ។
តើឯណាទៅ.!ពាក្យថាភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចដែលប្រមុខរាជរដ្ឋាភិបានដាក់ចេញកន្លងមកឫមួយអស់មន្រ្តីដែលអនុវត្តច្បាប់ក្នុងស្រុកខេត្តទុកសម្រាប់បោកប្រាសពលរដ្ឋ។គួរម្លឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ពលរដ្ឋក៍ដូចជាមហាជននឹងរងចាំមើលថាលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរមានសម្ថតភាពក្នុងការបង្រ្កាបសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ឈ្មោះទី ដែរឬទេ.!ឬមួយម្ចាស់បើកបនល្បែងឈ្មោះ(ទី)មានអំណាចធំជាងលោកអធិការមែនទេ។
សូមលោកឧត្ដមសេនីយ៍ទោ ឯម កុសល់ស្នងការដ្ឋាននគរបាលខេត្តកំពងចាមនិងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណះអភិបាលខេត្តនិងជាគណះបញ្ជាការឯកភាពមេត្តាធ្វើការស៊ើបអង្កេតនិងចុះត្រួតពិនិត្យទីតាំងសង្វៀនជល់មាន់និងអាប៉ោងនៅចំណុចខាងលើផងទាន.!ដើម្បីរក្សារសុខសុវត្ថិភាពនិងការពារហានិភ័យរឿងមួយចំនួនក្នុងការកាត់បន្ថយការប្រើប្រាសអំពើរហឹង្សារក្នុងគ្រួសា អំពើរចោរកម្ម លួច ឆក់ ប្លន់ ជាដើម ដោយយក្សថាហេតុដែលបង្ករអោយពលរដ្ឋមានការភ័យខ្លាចព្រួយបារម្ភពីសុខសុវត្ថភាពរស់នៅប្រចាំថ្ងៃរបស់គាត់៕ដោយៈស៊ីម ឈុនលី