​សម្តេច​តេជោ ហ៊ុន សែន​៖ «​ខ្ញុំ​តែងតែ​នៅ​ជាមួយ​បងប្អូន​គ្រប់​កាលៈទេសៈ ហើយ​នឹង​រួម​គ្នា​បន្ត​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​កាន់តែ​រុងរឿង​»

(​ភ្នំពេញ​)៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​បង្ហាញ​នូវ​ក្តី​នឹករលឹក​ចំពោះ​បងប្អូន​ជនរួមជាតិ​កម្ពុជា និង​បាន​ជូនពរ​ឲ្យ​បងប្អូន​សុខ​សប្បាយរីករាយ ក្នុង​ថ្ងៃ​ចុង​សប្តាហ៍​នេះ​។​

​ជាមួយគ្នានេះ ជាថ្មី​ម្តងទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ សូម​បន្ត​ចូលរួម​ថែរក្សា ការពារ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ហើយ​សម្តេច​តែងតែ​នៅ​ជាមួយ​បងប្អូន​គ្រប់​កាលៈទេសៈ ហើយ​នឹង​រួម​គ្នា​បន្ត​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​កាន់តែ​រុងរឿង​។​

​សម្តេច​តេជោ​បន្តថា ប្រទេស​កម្ពុជា​រីកចម្រើន​ទៅបាន គឺ​អាស្រ័យ​លើ​ការចូលរួមចំណែក​យ៉ាងសំខាន់ របស់​បងប្អូន​ជនរួមជាតិ​គ្រប់ៗ​គ្នា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរ​ក្នុង Facebook យ៉ាង​ដូច្នេះ​ថា «​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​? យើង​ទាំងអស់​គ្នា​ពិតជា​រីករាយ និង​មាន​មោទនភាព​ក្រៃលែង ដែល​បាន​ឃើញ​ប្រទេសជាតិ កំពុង​រីកចម្រើន​លឿន​ទៅមុខ ក្រោម​ដំបូល​សន្តិភាព​។ ការរីកចម្រើន​របស់​ប្រទេសជាតិ មក​ដល់​ដំណាក់កាល​នេះ គឺ​បានមកពី​ការរួមចំណែក​យ៉ាង​សំខាន់ របស់​បងប្អូន​ជនរួមជាតិ​។ ដូច្នេះ​យើង​បន្ត​ចូលរួម​ថែរក្សា ការពារ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស​។ ខ្ញុំ​តែងតែ​នៅ​ជាមួយ​បងប្អូន​គ្រប់​កាលៈទេសៈ ហើយ​នឹង​រួម​គ្នា​បន្ត​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​កាន់តែ​រុងរឿង​។ សូម​ជូនពរ​បងប្អូន​បាន​សប្បាយ​រីករាយ​ថ្ងៃ​ចុង​សប្តាហ៍​គ្រប់ៗ​គ្នា​»៕