ចប់ហើយពេលនេះអភិបាលក្រុងប៉ោយប៉ែតប្រលែងខ្សែគោឲ្យស៊ីស្មៅដល់ម្ចាស់ផ្សារសមាគន៍ យកផ្លូវសាធារណៈជួលឱ្យអាជីវករលក់ដូរពេញផ្លូវបណ្តាលឲ្យមានការកកស្ទះខូចសណ្តាប់ធ្នាប់អស់

ចេញផ្សាយថ្ងៃអង្គារ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ប៉ោយប៉ែត ÷ ប្រជាពលរដ្ឋមានការលើកឡើងថា រាល់ថ្ងៃមានការកកស្ទះនៅចំណុចមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងផ្សារសមាគមន៍ ដែលម្ចាស់ផ្សារយកដីផ្លូវសាធារណៈជួលឱ្យអាជីវករលក់ដូរពេញផ្លូវ តែអាជ្ញាធរមិនមានចំណាត់ការ ឬក៏វិធានការចំពោះម្ចាស់ផ្សារដែលយកដីផ្លូវជួលឲ្យអាជីវករដើម្បីប្រមូលលុយដាក់ហោប៉ៅបំផ្លាញសណ្ដាប់ធ្នាប់សាធារណៈ។

មតិរបស់ប្រជាពលរដ្ឋ ÷ បានលើកឡើងថាម្ចាស់ផ្សារអាចយកផ្លូវសាធារណៈ ជួលឲ្យអាជីវករលក់ដូរ ដើម្បីប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួនបាន បើមិនមានការឃុបឃឹតជាមួយចៅសង្កាត់ ឬចៅហ្វាយក្រុងទេនោះ ហេតុអ្វីបានជាម្ចាស់ផ្សារយកដីផ្លូវជួលឲ្យអាជីវករបាន តែបើមិនមានការគុបគិត ពីមន្ត្រីអាជ្ញាធរលោកចៅសង្កាត់ លោកចៅហ្វាយក្រុង ទេហេតុអ្វីក៏លោកមិនចាត់វិធានការចំពោះម្ចាស់ផ្សារ ដែលយកដីដីផ្លូវសាធារណ:ជួលឲ្យអាជីវករលក់ដូរធ្វើឲ្យមានការកកស្ទះខូចសណ្ដាប់ធ្នាប់ ។

សូមបញ្ជាក់ថា > ម្ចាស់ផ្សារដែលយកដីផ្លូវសាធារណៈជួលឱ្យអាជីវករលក់ដូរ ដើម្បីប្រមូលលុយដាក់ហោប៉ៅ ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេពីលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ។

ហើយម្ចាស់ផ្សារ សមាគមន៍ ដែលយកដីផ្លូវសាធារណៈជួលឱ្យអាជីវករអង្គភាពយើង ក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺបានដែរ ដោយគ្មានលេខទូរសព្ទ ។

ចំពោះបញ្ហានេះដែរ ប្រជាពលរដ្ឋស្នើដល់ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយចាត់វិធានការរំដោះយកដីផ្លូវសាធារណៈមកឲ្យប្រជាពលរដ្ឋអាស្រ័យធ្វើដំណើរជៀសវាងការកកស្ទះផងទាន។

ដោយ÷ស៊ីម ឈុនលី