ប្រជាពលរដ្ឋរស់នៅភូមិអូក្រពើ ដាក់ការសង្ស័យមកលើមន្ត្រីជំនាញបរិស្ថានថាបានឃុបឃិតសម្រួលអោយក្រុមឈ្មួញកាប់រុករានដីព្រៃឡងយ៉ាងអនាធិបតេយ្យ

ចេញផ្សាយថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

(កំពង់ធំ)៖កាលពីថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋជាច្រើនគ្រួសារបានផ្ដល់ព័ត៌មានមកអង្គភាពយើងខ្ញុំថា បច្ចុប្បន្នមានក្រុមឈ្មួញកំពុងទន្ទ្រាន! កាប់ព្រៃដុតព្រៃ រំលោភយក”ដីនៅតំបន់ទួលតាទ្រី ” តំបន់អូរស្ពុង តំបន់ 160 ចំណុចអូរសំញែង តំបន់អូរសំពង តំបន់ស្រែប្រាំង ស្ថិតនៅភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ អស់ជាច្រើនហិតាទៅហើយ។

ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថាៈ ឈ្មួញដែលបានរំលោភយកដីព្រៃនៅតំបន់ “ទួលតាទ្រី” និងគៀងកឈ្មួញមកទិញដីនៅតំបន់ព្រៃឡងទាំងនោះដែលគេស្គាល់ឈ្មោះ លឹម ប៊ុនទ្រី ជាមនុស្សមានឥទ្ធិពលខ្លាំង និងបានបង្ហើរពាក្យបោះសម្ដីថាៈ រូបលោកមានសែស្រឡាយ និងខ្នងបង្អែករឹងមាំ ជាពិសេសមានប្រពន្ធឈ្មោះ ធី ធ្វើការនៅស្ថាប័នច្បាប់ក្នុងខេត្តកំពង់ចាមទៀតផង  ពោលគឺថៅកែ ទ្រី មានទីលំនៅក្នុងខេត្តកំពង់ចាម បានដាំដំឡូងមីនិងស្វាយចន្ទី ច្រើនជាងគេ រហូតដល់ជាង១០០ហិកតាទៅហើយ។

បើតាមប្រជាពលរដ្ឋនៅភូមិអូរក្រពើបញ្ចាក់ទៀតថាកន្លងមកលោក លឹម ប៊ុនទ្រី តែងតែដើរគំរាមប្រជាពលរដ្ឋណាដែលបានរាយការណ៍មកអ្នកសារព័ត៌មានដែលថាលោកមានដីនៅតំបន់នោះផងដែល ។

ជុំវិញករណីនេះ មជ្ឈដ្ឋានខាងក្រៅទាមទារឱ្យលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក៍ដូចជាក្រសួងពាក់ព័ន្ធ សូមចាត់កម្លាំងជំនាញចុះធ្វើអធិការកិច្ចស្រាវជ្រាវ រកមូលដ្ឋានដាក់បន្ទុក និងវែកមុខរកការពិត!។

ដើម្បីចាត់វិធានការផ្លូវច្បាប់ លើក្រុមឈ្មួញ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដែលហ៊ានឃុបឃិតគ្នា ក្នុងការទន្ទ្រាន រំលោភយកដីព្រៃឡង ដែលជាដីសាធារណៈរបស់រដ្ឋ ត្រង់ចំណុចខាងលើ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងចាត់ចែងលក់បន្តឱ្យទៅអ្នកផ្សេង ក្លាយជាកម្មសិទ្ធឯកជនស្ទើអស់គ្មានសល់នោះ មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ។

អង្គភាពសារព័ត៌មានយើងខ្ញុំចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមជាមួយរដ្ឋាភិបាលនិងជាសេចក្ដីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំខាងលើៗឱ្យលោកបានជ្រាបជាព័ត៌មាននោះទេ។

អង្គភាពព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីបុគ្គលពាក់ព័ន្ធនិងសមីខ្លួនជានិច្ចរៀងរាលម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រិត្តនិងយុត្តិធម៌តែប៉ុណ្ណោះ