ល្បែងសុីសងខុសច្បាប់ច្រើនប្រភេទ នៅផ្សារបឹងត្របែក មានយីហោឈ្មោះ ផ្លាហ្សា កំពុងលេង យ៉ាងពេញបន្ទុក សង្ស័យសមត្ថកិច្ច ក្នុងមូលដ្ឋានជាអ្នកបេីកភ្លើងខៀវ ? ចេញផ្សាយថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167

រាជធានីភ្នំពេញ ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន  បានប្រាប់ឲ្យដឹងថា បុគ្គលដែលហ៊ានបេីកល្បែងភ្នាល់សុីសងខុសច្បាប់ដូចជា ប្រភេទហ្គេមបាញ់ត្រី បេីកលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរពាក់ព័ន្ធមិនចាត់វិធានការបង្រ្កាប សម្ងំ ធ្វើមិនដឹងមិនឮទៅវិញ តាមប្រភពព័ត៌មានទទួល បានឲ្យដឹងទៀតថា ទីតាំងល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី នៅក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ បែរជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ដូចជារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។

ករណីខាងលើនេះលោក យិន សាន្ត អធិការខណ្ឌចំការមន និងលោកគៀន ល័ក្ស អភិបាលខណ្ឌចំការមន ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់មិនមានវិធានការបង្ក្រាបទប់ស្កាត់ទាល់តែសោះ ហាក់ដូចជាមានការលាក់បាំងខ្លាំងណាស់ ឬមួយក៏ខ្លាចបារមីម្ចាស់ទីតាំង នោះទើបមិនហ៊ានបង្រា្កប។

ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះផងទាន។បឋម