ហួសចិត្តពេកហើយគ្រូពេទ្យអើយ! ស្រ្តីម្នាក់មានផ្ទៃពោះ៥ខែមបានស្លាប់ហើយ ក្រោយពីរគ្រូពេទ្យគ្លីនិកឯកជនធ្វើការវះកាត់ពោះវៀនដាច់ជាកំណាត់កង់ៗបែជាច្រឡំថាជាទងសុកទៅវិញ ចេញផ្សាយថ្ងៃអង្គារ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
(ខេត្តកំពង់ស្ពឺ)៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ការរាយការណ៍ពីសាច់ញាតិរបស់ស្រ្តីមានផ្ទៃពោះ៥ខែម្នាក់ ដែលបានទៅឆ្លុះអេកូសាស្រ្ត ហើយគ្រូពេទ្យបានប្រាប់ថា កូនខូចក្នុងពោះ បានទៅគ្លីនិកមួយកន្លែងឈ្មោះ «មន្ទីរសម្រាកព្យាបាលដើមអង្រ្កង» ស្ថិតនៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រ២៧ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីយកកូនចេញ បានធ្វើឲ្យមានកាធ្វេសប្រហែសកាត់ពោះវៀនរបស់គាត់ជាកង់ៗ បណ្ដាលអោយគាត់បាត់បង់អាយុជីវិតតែម្ដង។
ករណីនេះបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម និងបានរិះគន់យ៉ាងខ្លាំងចំពោះគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាល ឬគ្លីនិកដែលធ្វេសប្រហែសបង្កឱ្យស្រ្តីមានពោះផ្ទៃស្លាប់ យ៉ាងអាណោចអាធមបែបនេះ។
ក្រុមមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល រួមទាំងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានចុះទៅដល់ទីតាំង ដើម្បីសួរនាំត្រួតពិនិត្យ និងអនុវត្តតាមវិធានការសុខាភិបាល៕