ក្រុមការងារវេទិកាសន្តិភាពកម្ពុជា ដឹកនាំលោកស្រី សាក់ ថារី ជាប្រធាន អនុសាខា វេទិកាសន្តិភាពកម្ពុជា ក្រុងបាត់ដំបង បានចុះទៅធ្វើការផ្សព្វផ្សាយអំពី វេទិកាសន្តិភាពកម្ពុជា នៅ ឃុំខ្នាចរមាស ស្រុកបវេល ចេញផ្សាយថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបាត់ដំបង ÷ នៅថ្ងៃ ចន្ទ ៥កើត ខែ មិគសិរ ឆ្នាំខាល ខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្រុមការងារវេទិកាសន្តិភាពកម្ពុជា ដឹកនាំលោកស្រី សាក់ ថារី ជាប្រធាន អនុសាខា វេទិកាសន្តិភាពកម្ពុជា ក្រុងបាត់ដំបង បានចុះទៅធ្វើការផ្សព្វផ្សាយអំពី វេទិកាសន្តិភាពកម្ពុជា នៅ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
ក្រុមការងារដែលបានចូលរួមមាន ៖
១.លោកស្រី សាក់ ថារី ប្រធាន អនុសាខា វ.ស.ក ក្រុងបាត់ដំបង
២.លោកស្រី សឿម គន្ធា អនុប្រធាន អនុសាខា វ.ស.ក ស្រុកសង្កែ
៣.លោកស្រី ថោង វល័ក្ខ សមាជិក វ.ស.ក ក្រុងបាត់ដំបង
៤.លោកស្រី ចាន់ ធឿន សមាជិក វ.ស.ក ក្រុងបាត់ដំបង
៥.លោក ប្រិម ពីឡុត សមាជិក វ.ស.ក ស្រុកសំឡូត
៦.កញ្ញា យុាំ ថាយយិញខម សមាជិក វ.ស.ក ស្រុក បវេល
៧.លោក ឆាត់ ញ៉ាញ់ សមាជិក វ.ស.កស្រុកវេល
នៅក្នុងសកម្មភាពនោះ គឺមានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកអភិបាលស្រុក អភិបាលស្រុករង លោកមេភូមិ ព្រមទាំង លោកមេឃុំខ្នាចរមាស រួមជាមួយនោះ លោកស្រី សាក់ ថារី បានធ្វើការពន្យល់ ពីគោលបំណង ដំណើរការសកម្មភាព នឹងលក្ខន្តិកៈ នៃវេទិកាសន្តិភាពកម្ពុជា ហើយបានស្នើរសុំដល់លោកមេភូមិ មេឃុំ ជួយផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋជាពិសេស គឺ យុវជន ដែលជាសរសរទ្រូងរបស់ប្រទេសជាតិ ឲ្យបានយល់ពីគុណតម្លៃនៃសន្តិភាព នឹងស្នើរសុំជួយផ្សព្វផ្សាយដល់ជនដែលមានកាយសម្បទាមិនគ្រប់គ្រាន់ ដើម្បីមានឱកាសបានទទួលរទេះរុញដែលអាចជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់។
ប្រទេសជាតិមានសុខសន្តិភាពពេញលេញ បរិបូរណ៍ ក៏ដោយសារគុណបំណាច់ដ៏ខ្ពង់ខ្ពស់ហើយថ្លៃថ្លារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកជាបិតាសន្តិភាព លោកតែងតែស្រលាញ់ ហើយយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
នៅក្នុងពេលនោះផងដែរ លោកមេឃុំ មេភូមិខ្នាចរមាស ក៏បានសន្យានឹងជួយផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋានដល់ ប្រជាពលរដ្ឋ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ នៅតាមសាលានានាក្នុងស្រុក បរវេលនោះផងដែរ។
ជំនួបរវាងលោកស្រី សាក់ ថារី ជាមួយនឹងថ្នាក់ដឹកនាំទាំងអស់នៅក្នុងស្រុកបវេលបានបញ្ចប់ដោយភាពជោគជ័យ នឹង បានសហការគ្នាយ៉ាងស្អិតរមួត ដើម្បីរួមគ្នាការពារសន្តិភាព ឲ្យមានភាពគង់វង្ស ជាអមតៈ ។