ឯកឧត្តម ទៀ សីហា អញ្ជើញជាអធិបតីពិធីចុះអនុស្សរណៈលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ រវាងសមាគមក្លឹបទេសចរណ៍សៀមរាប និងក្រុមហ៊ុន Nippon Koei Co.,Ltd, ចេញផ្សាយថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ ថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមក្លឹបទេសចរណ៍សៀមរាប និងក្រុមហ៊ុន Nippon Koei Co.,Ltd, បានចុះអនុស្សរណៈលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ ជាមួយនឹងរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត នៅសណ្ឋាគារមេម័រផាឡេសរីសត និងស្ប៉ា ដោយមានការចូលរួមពីក្រុមការងារសមាគមក្លឹបទេសចរណ៍សៀមរាប និងក្រុមហ៊ុន Nippon Koei Co.,Ltd,។
ការចុះអនុស្សរណៈលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ ជាមួយក្រុមហ៊ុន SOKEN និងក្រុមហ៊ុន Haystack Labs Studio Co., Ltd ក្នុងគោលបំណងដើម្បីជម្រុញ និងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាវិស័យផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕