លោក សូរ ប្លាតុង អភិបាលស្រុក និងជាប្រធានគណកម្មាធិការរណសិរ្សស្រុក បានចូលរួមជាអធិបតីភាព ក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីលើកទី៤៤ ទិវាកំណើត រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមានការចូលរួមសរុប ២៣០នាក់ស្រី ៧៥នាក់ ចេញផ្សាយថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបាគង នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ លោក សូរ ប្លាតុង អភិបាលស្រុក និងជាប្រធានគណកម្មាធិការរណសិរ្សស្រុក បានចូលរួមជាអធិបតីភាព ក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីលើកទី៤៤ ទិវាកំណើត រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមានការនិមន្ត និងចូលរួម ពីព្រះសង្ឃ មន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋ សរុប ២៣០នាក់ស្រី ៧៥នាក់។

សូមរំលឹកថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង វីរជនស្នេហាជាតិជាច្រើនរូបទៀត បានរៀបចំកម្លាំង ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះ លើរបបនេះ នៅថ្ងៃទី៧​ មករា ឆ្នាំ១៩៧៩។

សច្ចធម៌នៃប្រវត្ដិសាស្ដ្រនេះហើយ ដែលបញ្ជាក់ថាកំណើតរណសិរ្ស២ធ្នូ និងជ័យជំនះ៧មករា បានធ្វើអោយប្រជាជនកម្ពុជាយើង ទទួលបានមកវិញ នូវសិទ្ធិសេរីភាព ឱកាសស្ដារនិងកសាងមាតុភូមិរបស់ខ្លួនឡើងវិញ រហូតមកដល់ បច្ចុប្បន្ននេះ ដែលយើងគ្រប់គ្នាត្រូវចងចាំជានិច្ច ៕