ល្បែងបញ្ជាល់មាន់ខ្នាតធំបង្កប់ក្នុងកាស៊ីណូមានយីហោ 777 បើកឱ្យពលរដ្ឋខ្មែរចូលលេងដោយសេរីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167

ព្រៃវែង ÷ ពិតជាខ្លាំងមែនកាស៊ីណូមានយីហោ 777 ចាប់ផ្តើមបេីកដំណើរការល្បែងបញ្ជាល់មាន់ ឲ្យពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ចូលលេងសុីសងខុសច្បាប់ យ៉ាងពពាក់ពពូន គ្មានសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការបង្រ្កាបនោះទេ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរ។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូដែលជ្រកក្រោមផ្លាកយីហោ 777 កំពុងបេីកឲ្យពលរដ្ឋខ្មែរ​ចូល​លេង​ល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ដូចជា បញ្ជាល់មាន់ បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រៃវែង រក្សាភាពស្ងៀមស្ងាត់។
បញ្ហានេះ អាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគូរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់ កាសុីណូ 777 បេីកល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀត លេងមូលដ្ឋានរបស់ខ្លួនឡេីយ ព្រោះអាចកេីត ជាចោរ លួច ឆក់ ប្លន់ ជាដេីម អំពេីហឹង្សាក្នុងគ្រួសារ គ្រឿងញៀនរីករាលដាលគូរកត់សម្គាល់ សមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ 7ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
ហេតុនេះ លោក ជា សុ មេធី អភិបាលខេត្តព្រៃវែង និងលោក ព្រំុ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

មិនគូរមេីលរំលងភាពអសកម្មរបស់ លោក ភុន សម្ផ័ស្ស អភិបាលស្រុកព្រះស្តេច និងលោក ជៃ សេង ហ៊ាងអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច នោះទៀតទេ ព្រោះបណ្តោយឲ្យមានល្បែងបញ្ជាល់មាន់ ទ្រង់ទ្រាយធំ បេីកឲ្យពលរដ្ឋខ្មែរ ចូលលេងក្នុងមូលដ្ឋានរបស់ខ្លួន។
​ប្រជាពលរដ្ឋ រស់នៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច អំពាវនាវដល់ លោក នេត សា វឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់មន្ត្រីពាក់ព័ន្ធក្នុងខេត្តព្រៃវែង ពិនិត្យឡេីងវិញជាន្ទាន់
ចំពោះភាពមិនប្រក្រត្រី របស់បុគ្គលដែលហ៊ាន បេីកល្បែងបញ្ជាល់មាន់ខ្នាតធំបង្កប់ក្នុង កាស៊ីណូមានយីហោ 777 ចាត់វិធានការបង្រ្កាប ដេីម្បីបង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋមូលដ្ឋាន៕

អង្គភាពសារព័ត៌មានយើងខ្ញុំចុះផ្សាយរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះហើយនឹងរង់ចាំបកស្រាយរាល់ម៉ោងធ្វើការ