ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមចំនួន៥០០អង្គ/នាក់ ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
រាជធានីភ្នំពេញ ÷ គណៈកម្មាធិការប្រតិបត្តិ និងសមាជិក សមាជិកានៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទាំងអស់ ព្រមទាំងសិក្ខាកាមទាំង ៥០០អង្គ/នាក់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាម ចំនួន ៥០០អង្គ/នាក់ ក្នុងវគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបនិយាយជាសាធារណៈ” ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ នៅសាកលវិទ្យាល័យធនធានមនុស្ស ។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់! យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គម វិបុលសុខមហាប្រសើរគ្រប់ប្រការជូនឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ចៀសផុតពីជំងឺកាចសាហាវទាំងឡាយទាំងពួង និងសូមបានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏៕