លោក គង់ សារិទ្ធិ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក សូ សាមីត សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងខ្ញុំ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក សូ សាមីត សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលត្រូវឆ្លើងឆេះផ្ទះ កាលពីពេលថ្មីៗនេះ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ។

អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក គង់ សារិទ្ធិ និងក្រុមការងារ ប្រគល់ជូនលោក សូ សាមីត និងក្រុមគ្រួសារ នាឱកាសនោះរួមមាន ៖ ថវិកា ១ ៦៥០ ០០០(មួយលានប្រាំមួយសែនប្រាំម៉ឺន)រៀល អង្ករ ១០០គីឡូក្រាម ឆ្នាំងខ្ទះ ១ កញ្ច្រែង ១ ធុងដាក់ទឹក ១ ធុងទឹកកក ១ បំពង់ទឹកក្តៅ ១ ចង្ក្រានហ្គាស ១ ចានស្រាក់ ១ ជ្រុញ ១ ជន្ទាសអាំងសាច់ ១ កំសៀវដាំទឹក ១ ឆ្នាំងដាំបាយ ១ ចានដែក ១ កន្ទេល ១ មុង ១ ភួយ ១ ខ្នើយ ១ កាំបិត ១ និងទឹកត្រី ១យួរ៕