ឪពុកចុងល្មោភកាមបានលួងលោមកូនស្រីរបស់ខ្លួនធ្វើសកម្មភាពរួមភេទជិត២ឆ្នាំទើបបែកធ្លាយ ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តស្វាយរៀង ៖ ឪពុកចុង ល្មោភកាមម្នាក់ បានលួងលោមកូនស្រីរបស់ ខ្លួន រួមភេទជិត២ឆ្នាំទើបបែកធ្លាយ ដោយសន្យាថានឹងទិញរបស់ល្អៗ ឱ្យប្រើ ព្រមទាំងធានារ៉ាប់រងចិញ្ចឹមនាងអស់ ១ជីវិត ធ្វើឱ្យកូនស្រីទន់ចិត្ត ចេះតែសម្ងំស្ងៀម ទ្រាំឱ្យឪពុកចុងរួមភេទ ១អាទិត្យបីបួនដង និងចេះ តែបន្តសកម្មភាពបែបនេះ អស់រយៈពេល ជិត២ឆ្នាំ ទីបំផុតរឿងរ៉ាវក៏បានបែកធ្លាយ ដឹងដល់សមត្ថកិច្ច ក៍ចាប់វាយខ្នោះឪពុកចុងល្មោភកាម នៅថ្ងៃទី២១ធ្នូ២០២២ នេះ ។

ឪចុងល្មោភកាម ឈ្មោះហ៊ុល សំណាង អាយុ៤៨ឆ្នាំ មុខរបរ សន្តិសុខរោងចក្រ រស់នៅភូមិប្រសូត្រទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។ ចំណែក យុវតីរងគ្រោះ ជាកូនស្រីចុង មានអាយុ១៦ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជា មួយគ្នា។

ឪចុងដែលជាជនសង្ស័យបានសារភាព ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីនៃច្បាប់ ។